វីឡាអណ្ដែតទឹកនៅសុីដនី ឆាបឆេះខ្ទេច ដែលបណ្ដាលឲ្យភ្ញៀវពីរនាក់លោតចូលទៅក្នុងទឹក (មានវីដេអូ)

//s9.kh1.co/84/84ee5135086930d35e78b6edc281454b26c05af1.jpg
សង្គម

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វីឡាអណ្ដែតទឹកដ៏ប្រណិតមួយខ្នង នៅសណ្ឋាគារ Lilypad Palm Beach ត្រូវបានអគ្គិភ័យលេបត្របាក់កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញាចុងសប្ដាហ៍មុននេះ នាវេលាម៉ោង២:២០នាទីរសៀល។

អូស្ត្រាលី៖ វីឡាអណ្ដែតទឹកដ៏ប្រណិតមួយខ្នង នៅសណ្ឋាគារ Lilypad Palm Beach ត្រូវបានអគ្គិភ័យលេបត្របាក់កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញាចុងសប្ដាហ៍មុននេះ នាវេលាម៉ោង២:២០នាទីរសៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកនាំពាក្យបានឲ្យដឹងថា មានភ្ញៀវចំនួនពីរនាក់បានលោតចូលទៅក្នុងទឹក ដើម្បីគេចខ្លួន នៅពេលដែលអគ្គិភ័យចាប់ផ្ដើមឆាបឆេះ ហើយពួកគេក៏មិនបានរងរបួសអ្វីឡើយ។ ចំពោះមូលហេតុវិញ មិនច្បាស់នៅឡើយទេ តែគេជឿជាក់ថា វាកើតឡើងដោយចៃដន្យប៉ុណ្ណោះ។

យ៉ាងណាមិញ នៅទីបំផុតក្រុមអ្នកពន្លត់អគ្គិភ័យក៏អាចពន្លត់បានដោយជោគជ័យ តែវីឡានោះត្រូវបានខូចខាតយ៉ាងខ្លាំងបាត់ទៅហើយ។ ជុំវិញហេតុការណ៍នេះដែរ ខាងប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្ដផងដែរ។

គួរឲ្យដឹងដែរថា សណ្ឋាគារ Lilypad Palm គឺជាសណ្ឋាគារអណ្ដែតទឹកដ៏ប្រណិតបំផុតក្នុងទីក្រុងសុីដនី ដែលអាចចូលទៅស្នាក់នៅបែបលក្ខណៈ​ឯកជន ដោយធ្វើដំណើរតាម​រយៈ​ទូក ឬកូនយន្ដហោះសមុទ្រ ហើយតម្លៃវិញមានចាប់ពី១,៤៥០ដុល្លារអាមេរិកឡើងទៅក្នុងមួយយប់៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលកំពុងឆាបឆេះ
ទិដ្ឋភាពពេលកំពុងឆាបឆេះ
ទិដ្ឋភាពពេលកំពុងឆាបឆេះ
ទិដ្ឋភាពពេលកំពុងឆាបឆេះ
វីឡាអណ្ដែតទឹក
វីឡាអណ្ដែតទឹក
វីឡាអណ្ដែតទឹក
វីឡាអណ្ដែតទឹក
វីឡាអណ្ដែតទឹក
វីឡាអណ្ដែតទឹក
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T