អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានសម្រេចកិច្ចព្រមព្រៀង ផ្ទេរយកអ្នកចាំទីក្រុម Dijon កីឡាករ Runar Alex Runarsson ជាផ្លូវការ ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ២៥ឆ្នាំ មកចូលរួមជាមួយ Arsenal ដើម្បីត្រៀមដោះដូរគ្នាជាមួយនឹងអ្នកចាំទីដៃទី១ កីឡាករ Bernd Leno ក៏ដូចមកជំនួសកន្លែងអ្នកចាំទី Emiliano Martinez ដែលផ្លាស់ទៅក្លិប Aston Villa ។

យ៉ាងណាមិញ ក្រោយបានមកចូលរួមជាមួយក្រុម លោក Mikel Arteta កីឡាករ Runar លើកឡើងពីចំំណាប់អារម្មណ៍របស់ខ្លួន យ៉ាងដូច្នេះថា៖
ខ្ញុំពិតជារីករាយ និងមានមោទកភាពខ្លាំងណាស់វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវខិតខំប្រឹងប្រែងខ្លាំង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលបានឱកាសលេងបានច្រើនតាមតែអាចធ្វើបាន។
គួររម្លឹកដែរថា គិតត្រឹមទីផ្សារដោះដូររដូវក្ដៅនេះ ក្លិបកាំភ្លើងធំ Arsenal ទិញបានកីឡាករ២រូបមកហើយ រួមមានខ្សែប្រយុទ្ធ Willian និង ខ្សែការពារ Gabriel Magalhaes៕

ប្រភព៖ bbc