អស់ពី Juventus ឥឡូវគូប្រជែងរបស់ Barcelona ជិតឈានដល់កិច្ចព្រមព្រៀងយក Luis Suarez ហើយ

//s9.kh1.co/da/dac87c791db7ff75214ab2457e168901c6971941.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តាមរបាយការណ៍ពីសារព័ត៌មាន Fabrizio Romano លើបណ្ដាញសង្គម Tweeter បានលើកឡើងថាខ្សែប្រយុទ្ធ Luis Suarez នឹងចូលរួមជាមួយក្លិប Atletico Madrid ដែលសេចក្តីប្រកាសនឹងធ្វើឡើងឆាប់ៗនេះ។

បរទេស៖ បើយោងតាមរបាយការណ៍ពីសារព័ត៌មាន Fabrizio Romano នៅលើបណ្ដាញសង្គម Tweeter បានលើកឡើងថា ខ្សែប្រយុទ្ធ Luis Suarez នឹងចូលរួមជាមួយក្លិប Atletico Madrid ដែលសេចក្តីប្រកាសនឹងធ្វើឡើងឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបរួចរាល់ហើយ និងធ្លាប់បានពិភាក្សារឿងនេះដំបូងជាមួយលោក Diego Simeone ផងដែរ។

លោក Diego Simone និង Luis Suarez
លោក Diego Simone និង Luis Suarez

ដោយឡែក ការផ្ទេរនេះអាចនឹងត្រូវធ្វើឡើងជាផ្លូវការក្នុងរយៈពេលមិនយូរនោះទេ ដោយខ្សែប្រយុទ្ធ Luis Suarez ក៏បានយល់ព្រមបញ្ចប់កិច្ចសន្យាគាត់ជាមួយ Barcelona រួចហើយដែរ។

ខ្សែប្រយុទ្ធ Luis Suarez
ខ្សែប្រយុទ្ធ Luis Suarez

គួរឱ្យដឹងផងដែរថា ក្លិបដែលមានមូលដ្ឋាននៅកាតាឡាន់នេះ នឹងបង់ចំណែកដែលនៅសល់នៃប្រាក់ខែរបស់គាត់ និងអនុញ្ញាតិឱ្យគាត់ចាកចេញដោយគ្មានថ្លៃផ្ទេរផងដែរ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T