ល្អដាច់គេហើយ! មកដឹងកីឡាករកំពូលៗនិយាយ​កោតសរសើ​រយ៉ាងម៉េចខ្លះ ពីសមត្ថភាពរបស់ Ronaldo ប្រេសុីល

//s9.kh1.co/5a/5aec335da1366900e60df4119fc292c7050fdfeb.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

កីឡាករ Ronaldo, il Fenomeno គឺជាខ្សែប្រយុទ្ធល្អដាច់គេមួយរូប បើតាមចំណាប់អារម្មណ៍របស់កីឡាករកំពូលៗ រួមមាន Messi, Zlatan, Zidane, Kaka និង Ronaldinho ជាដើម

បរទេស៖ ម្ចាស់ពានរង្វាន់ Ballon d'Or ពីរសម័យ Ronaldo, il Fenomeno គឺជាខ្សែប្រយុទ្ធម្នាក់ដែលអ្នកគាំទ្រជុំវិញពិភពលោកទទួលស្គាល់ថាជាកីឡាករដែលមានទេពកោសល្យល្អដាច់គេ។ ប៉ុន្តែដោយសារតែមានរបួសតាមរំខានមិនស្រាកស្រាននោះ ទើបធ្វើឲ្យរូបគេខកខានការប្រកួតជាច្រើននៅក្នុងវ័យដែលកំពុងឡើងជើងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ronaldo, il Fenomeno
កីឡាករ Ronaldo, il Fenomeno

បើទោះបីជាយ៉ាងនេះក្ដីក៏ Ronaldo នៅតែអាចរកបានច្រើនគ្រាប់គួរសម ពោលរកបាន៣៥២គ្រាប់ឲ្យក្លិបអាជីពរបស់ខ្លួន និងរកបាន៦២គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេសុីល។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ត្រូវបានកីឡាករកំពូលៗនិយាយកោតសរសើរមិនដាច់ពីមាត់នោះទេ ពីសមត្ថភាពប្រយុទ្ធរបស់តារាពាក់លេខ៩រូបនេះ។ 

កីឡាករ Ronaldo, il Fenomeno
កីឡាករ Ronaldo, il Fenomeno

Ronaldo ជាកីឡាករល្អដាច់គេដែលខ្ញុំធ្លាប់ជួប ហើយរាល់ពេលហ្វឹកហាត់ គេតែងតែមានបច្ចេកទេសល្អៗថ្មីៗជានិច្ចមកបង្ហាញខ្ញុំជានិច្ច។

លោក Zinedine Zidane

កីឡាករល្អបំផុតដែលខ្ញុំ​ធ្លាប់ជួបគឺ Ronaldo, il Fenomeno សមត្ថភាពនិងទេពកោសល្យរបស់គាត់គ្មាននរណាម្នាក់អាចធ្វើដូចទេ។​

លោក Kaka

សម្រាប់ខ្ញុំ Ronaldo ជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដូចទៅនឹង Pele អ៊ីចឹង។ ខ្ញុំតែងតែស្រមៃចង់ក្លាយជាកីឡាករម្នាក់ដូច Ronaldo ខ្ញុំបានរៀនពីបចេ្ចកទេសរបស់គាត់តាមវីដេអូនៅលើអ៊ីនធឺណែត ហើយខ្ញុំបានបិទរូបភាព គាត់គ្រប់ទីកន្លែងនៅក្នុងបន្ទប់គេង។ 

កីឡាករ Zlatan Ibrahimovic 

Ronaldo ជាវីរបុរសម្នាក់របស់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធល្អដាច់គេក្នុងចំណោមកីឡាករដែលខ្ញុំធ្លាប់ស្គាល់។ គាត់ប្រើល្បឿនបានលឿនណាស់ រួមផ្សំជាមួយបច្ចេកទេសនៃការស៊ុតដែលគ្មាននរណាម្នាក់អាចធ្វើដូច។

កីឡាករ Lionel Messi 

Ronaldo គឺជានិមត្តិរូបម្នាក់របស់ខ្ញុំ ហើយខ្ញុំពិតជាសំណាងណាស់ដែលអាចមានឱកាសបានលេងរួមក្រុមជាមួយកំពូលខ្សែប្រយុទ្ធរូបនេះ។   

លោក Ronaldinho
កីឡាករ Ronaldo, il Fenomeno
កីឡាករ Ronaldo, il Fenomeno

ប្រភព talksport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T