ខ្លាំងមែន! លេងឱ្យ Liverpool ត្រឹមតែ ៤៥ នាទី Thiago បានកំណត់ត្រាមួយភ្លាមតែម្តង

//s9.kh1.co/2d/2da0427138eae6d971b6ebd3f3216ff4067cca31.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករសញ្ជាតិអេស្ប៉ាញ Thiago Alcantara បានបញ្ចប់ការផ្ទេរមកកាន់ទឹកដី Anfield ជាមួយតម្លៃខ្លួនប្រមាណ ២០ លានផោនពីក្លិប Bayern Munich ខណ:ដែលរូបគេអាចមានឱកាសធ្វើការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ជ័យជម្នះដោយលទ្ធផល ២-០ លើក្រុមតោខៀវ Chelsea កាលពីយប់មិញនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើរូបនេះត្រូវការពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ដើម្បីអាចបំបែកកំណត់ត្រាពិសេសមួយនៅក្នុងក្របខណ្ឌ Premier League ជាមួយក្រុមហង្សក្រហម Liverpool គឺពេលដែល Thiago ប្តូរចូលភ្លាម ក្រុមហង្សក្រហមកាន់តែមានសន្ទុះលេងខ្លាំងជាងមុន ជាពិសេសទៅលើការគ្រប់គ្រងបាល់ក្នុងអំឡុងតង់ទី ២ តែម្តង ។

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

មិនតែប៉ុណ្ណោះ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ អាចប៉ះបាល់ជោគជ័យចំនួន ៧៥ ដង ពោលគឺវាមានចំនួនច្រើនជាងការប៉ះបាល់របស់កីឡាករក្រុមតោខៀវ Chelsea ទាំងមូល លេងពេញមួយប្រកួតទៅទៀត។

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

លើសពីនេះវាក៏ជាកំណត់ត្រាថ្មីមួយសម្រាប់ Thiago ផងដែរ ក្រោយពីបានបង្ហាញខ្លួនត្រឹមតែប្រកួតលើកដំបូងជាមួយក្រុម Liverpool ដោយប្រើរយៈពេលលេងជាអតិបរមា ៤៥ នាទី នៅក្នុងក្របខណ្ឌ Premier League ខណ:កំណត់ត្រានេះគ្មាននរណាធ្វើបាននោះទេ ចាប់តាំងពីរដូវកាលឆ្នាំ ២០០៣-២០០៤ មក៕

ប្រភពMirror

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T