ថ្លៃណាស់! Man City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយតារាវ័យ២១ឆ្នាំរូបនេះហើយ

//s9.kh1.co/f3/f3b96803ebf08beb28f19eb9792ed5c2d9b2bd69.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Jules Kounde បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ចេញពី Sevilla មកលេងឲ្យ Man City ក្នុងរដូវក្ដៅនេះ

បរទេស៖ បើតាមគេហទំព័រ Foot Mercato បានឲ្យដឹងថាក្លិប Manchester City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារឆ្នើមម្នាក់របស់ក្លិប Sevilla គឺកីឡាករ Jules Kounde ក្នុងការនាំយករូបគេមកលេងនៅ Premier League រដូវកាលថ្មីនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jules Kounde
  កីឡាករ Jules Kounde

នៅក្នុងលក្ខខណ្ឌនោះដែរ Kounde យល់ព្រមចុះកិច្ចសន្យាចំនួន៥ឆ្នាំជាមួយក្លិបលោក Pep Guardiola មួយនេះ។​ ប៉ុន្តែរវាងក្លិប Sevilla និង Man City មិនទាន់ត្រូវរូវគ្នាជាមួយតម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំរូបនេះនៅឡើយទេ។ 

  កីឡាករ Jules Kounde
  កីឡាករ Jules Kounde

ហើយបើតាមរបាយការណ៍បានបន្ថែមទៀតថាក្លិប Sevilla ទាមទារតម្លៃខ្លួនកីឡាករសញ្ជាតិបារាំងរូបនេះដល់ទៅ៦៤លានផោនឯណោះ (ឬប្រមាណ៨២លានដុល្លារ) ប៉ុន្តែក្លិប Man City សុំចុះនៅត្រឹម៥៤លានផោន (ឬ៦៩លានដុល្លារ)។ ដោយឡែកសម្រាប់ការសម្រេចចុងក្រោយនៅត្រូវធ្វើឡើងនៅពេលដ៏ខ្លីខាងមុខនេះ។ 

  កីឡាករ Jules Kounde និង Luis Suarez
  កីឡាករ Jules Kounde និង Luis Suarez

គួរឲ្យដឹងដែរថា Jules Kounde ជាតួសំខាន់ម្នាក់ដែលជួយឲ្យក្លិប Sevilla លើកពាន Europa League រដូវកាល ២០១៩/២០ កន្លងមកនេះ។ លើសពីនេះរូបគេក៏ជាចំណាប់អារម្មណ៍របស់ក្លិប Real Madrid និង Barcelona ផងដែរ ក្រោយផ្លាស់ចេញពីក្លិប Bordeaux មកចូលរួមជាមួយ Sevilla កាលពីរដូវក្ដៅមុន៕ 

  កីឡាករ Jules Kounde
  កីឡាករ Jules Kounde

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T