មីយ៉ាន់ម៉ាបានប្រកាសពីបទបញ្ជាបន្ថែមសម្រាប់ទីក្រុងយ៉ាងហ្គោន បន្ទាប់មានករណីឆ្លងប្រចាំថ្ងៃបានកើនឡើងខ្លាំង

//s9.kh1.co/7f/7fb8f5a8ba5267c6faf50e5e19edf46b0cf0d3a9.jpg
សង្គម

 ២១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីបទបញ្ជាឲ្យនៅក្នុងផ្ទះ សម្រាប់អនុវត្តក្នុងទីក្រុងយ៉ាងហ្គោនដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីទីក្រុងនេះបានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំងកាលពីម្សិលមិញ

យ៉ាងហ្គោន៖ ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីបទបញ្ជាឲ្យនៅក្នុងផ្ទះ សម្រាប់អនុវត្តក្នុងទីក្រុងយ៉ាងហ្គោនដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីទីក្រុងនេះបានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំងកាលពីម្សិលមិញ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទបញ្ជានៅក្នុងទីក្រុងយ៉ាងហ្គោន ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា បានចូលជាធរមាននៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយបង្ខំឲ្យនិយោជិកទាំងអស់ធ្វើការពីផ្ទះ ហើយសាលារៀននៅបន្ដបិទទ្វារដដែល។ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បានប្រកាសថាសេវាកម្ម ក៏នឹងត្រូវបានផ្អាករហូតដល់ចុងខែកញ្ញាផងដែរ។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីចំនួន ៦៧១ករណី ដោយមិនបានបញ្ជាក់ពីទីតាំងនោះទេ ខណៈដែលភាគច្រើននៃករណីឆ្លងថ្មីៗ បានកើតឡើងនៅក្នុងយ៉ាងហ្គោន។ ហើយរហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួន ៥,៥៤១ករណី និងស្លាប់ចំនួន ៩២នាក់។

គួរឲ្យដឹងដែរថា អត្រាឆ្លងថ្មីៗបានកើនឡើងដល់រាប់រយករណីក្នុងមួយថ្ងៃៗ អស់រយៈពេលប៉ុន្មានសប្ដាហ៍មកនេះ បន្ទាប់ជំងឺនេះបានលេចឡើងម្ដងទៀតនៅភាគខាងលិចរដ្ឋ Rakhine ក្រោយស្ងប់ស្ងាត់ករណីឆ្លងក្នុងសហគមន៍ប៉ុន្មានសប្ដាហ៍មក៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រទេសមីយ៉ាន់ម៉ា កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T