អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Frank Lampard បាននិយាយថា លោកនឹងព្យាយាមបង្កើនទំនុកចិត្តរបស់អ្នកចាំទី Kepa Arrizabalaga បន្ទាប់ពីរូបគេបង្កកំហុស ក្នុងការប្រកួតដែល Chelsea ចាញ់ Liverpool កាលពីយប់មិញ ២ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាប់បាល់ទី២របស់ Liverpool កើតមានឡើងដោយសារ Kepa បញ្ជូនបាល់ទៅមិត្តរួមក្រុមមិនបានល្អ បណ្ដោយឲ្យខ្សែប្រយុទ្ធ Sadio Mane ឆាបយកមកស៊ុតបាន។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតលោក Lampard បានលើកឡើងពីបញ្ហារបស់ Kepa យ៉ាងដូច្នេះថា៖
វាជាកំហុសដ៏ច្បាស់មួយដែលបានធ្វើឱ្យក្រុមយើងខាតបង់។ Kepa ត្រូវបន្តខិតខំបន្ថែមទៀត ហើយប្រកដណាស់គាត់ត្រូវការអ្នកលើកទឹកចិត្តជុំវិញខ្លួន។ កីឡាករម្នាក់ៗសុទ្ធតែត្រូវការ ការលើកទឹកចិត្ត ជាពិសេសគឺពីខ្ញុំតែម្ដង ហើយខ្ញុំបានផ្ដល់ការលើកទឹកចិត្តនេះទៅកាន់កីឡាករទាំងអស់។ ឥលូវនេះ ពួកយើងកំពុងព្យាយាមលើកទឹកចិត្តគាត់ ជាការពិតណាស់ គ្មាននរណាម្នាក់ ចង់បង្កើតកំហុសក្នុងការប្រកួតទេ ប៉ុន្តែវាជាធម្មជាតិរបស់បាល់ទាត់ទៅហើយ។

ត្បិតលោក Lampard និយាយលើកទឹកចិត្ត Kepa យ៉ាងណាក្ដី ប៉ុន្តែនៅការប្រកួតទល់នឹងក្រុម Barnsley ក្នុងពានរង្វាន់ Carabao Cup នាថ្ងៃពុធ សប្ដាហ៍នេះ នឹងមិនមានវត្តមានអ្នកវ័យ២៥ឆ្នាំរូបនេះទេ ដោយលោក Lampard ជ្រើសរើសកីឡាករ Willy Caballero ជំនួសវិញ៕

ប្រភព៖ bbc