ចុម! ទើបតែលេងឲ្យ Liverpool បាន៤៥នាទីសោះ Thiago បំបែកកំណត់ត្រាបានមួយទៅហើយ

//s9.kh1.co/84/84306fd94ea2c531785f7036acc23ace29c731ef.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លេងឲ្យ Liverpool បាន៤៥នាទី Thiago ប៉ះបាល់ឲ្យមិត្តរួមក្រុមបានរហូតដល់ទៅ៧៥លើក

អង់គ្លេស៖ កីឡាករ Thiago Alcantara បានធ្វើការបង្ហាញខ្លួនជាលើកដំបូងឲ្យក្លិបថ្មីរបស់ខ្លួន Liverpool នៅក្នុងការប្រកួតជាមួយក្លិបតោខៀវ Chelsea យប់មិញនេះ ក្រោយផ្លាស់ចេញពី Bayern Munich ជាផ្លូវការកាលពីថ្ងៃសុក្រសប្តាហ៍មុន។ កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានលោក Jurgen Klopp ដាក់ឲ្យចូលលេងនៅក្នុងតង់ទី២ ពោលគឺដូរជំនួសប្រធានក្រុម Jordan Henderson ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

ចំណាយពេលត្រឹមតែ៤៥ប៉ុណ្ណោះ Thiago បានបំបែកកំណត់ត្រាមួយបាត់ទៅហើយនៅក្នុងប្រវត្តិសាស្ត្រលីគកំពូល Premier League ។ កំណត់ត្រានោះគឺរូបគេបានក្លាយជាកីឡាករដំបូងគេដែលអាចប៉ះបាល់ឲ្យមិត្តរួមក្រុមបានច្រើនជាងគេក្នុងរយៈពេល៤៥នាទី ពោលប៉ះបានដល់ទៅ៧៥លើក។ 

  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

លើសពីនេះបន្ទាប់ពីរូបគេដូរចូលក្នុងតង់ទី២ Liverpool ក៏មានឱកាសរកបាន២គ្រាប់ដោយការស៊ុតរបស់កីឡាករ Sadio Mane ខណៈដែលខ្សែការពារ Andreas Christensen ទទួលបានកាតក្រហមនៅចុងតង់ទី១៕ 

  កីឡាករ Andreas Christensen ទទួលបានកាតក្រហមក្រោយធ្វើឲ្យ Mane ដួលនៅលើដំបូលទូក
  កីឡាករ Andreas Christensen ទទួលបានកាតក្រហមក្រោយធ្វើឲ្យ Mane ដួលនៅលើដំបូលទូក
  កីឡាករ Sadio Mane
  កីឡាករ Sadio Mane

ប្រភពmirror

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T