Mike បង្ហោះសារយ៉ាងឈឺចិត្ត ក្រោយលឺកូនថា ត្រូវឪពុកទាត់ចោល

//s9.kh1.co/cb/cb08e688786a25fa3e0d0fcdb0eb265fd3456b0f.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីលឺកូននិយាយថា ត្រូវឪពុកទាត់ចោល តារាសម្ដែងប្រុស លោក Mike Pirat បង្ហាញពីភាពឈឺចាប់យ៉ាងខ្លាំង ដោយបានបង្ហោះសារនិយាយបែបនេះ ធ្វើឲ្យហ្វេនៗអាណិតគ្រប់ៗគ្នា

ថៃ៖ កាន់តែក្លាយទៅជារឿងរ៉ាវ ដែលត្រូវហ្វេនៗជាច្រើនកំពុងតែតាមដាន ពីបញ្ហារបស់ តារាសម្ដែងប្រុស លោក Mike Pirat និង អតីតគូស្នេហ៍ នាង Sara អំពីសិទ្ធិចិញ្ចឹមកូន ដែលមិនទាន់ចប់ស្រួលបួលផង ក៏មានរឿងថ្មីមួយទៀត ក្នុងពេលដែល កូនប្រុសអ្នកទាំងពីរ បាននិយាយតបត ខមិនរបស់មហាជននៅក្នុងការផ្សាយផ្ទាល់លើបណ្ដាញសង្គម ដោយបានឆ្លើយថា «ប្រសិនបើឪពុក ពិតជាស្រលាញ់មែន ហេតុអ្វីបានទាត់ចេញពីខុនដូ?»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សជាច្រើន មានការព្រួយបារម្ភអំពីអារម្មណ៍របស់ Mike យ៉ាងខ្លាំង ព្រោះ លោកក៏ធ្លាប់ទទួលរងពីជំងឺធ្លាក់ទឹកចិត្តផងដែរ  ដូច្នេះ ពួកគេខ្លាចថា ហេតុការណ៍ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់លោក ប៉ុន្តែ ក្រោយមក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏មានគេបានបង្ហើបថា ខណៈពេលនេះ លោក Golf Pichaya ដែលត្រូវជាបងប្រុសរបស់ Mike កំពុងតែនៅមើលថែរក្សាប្អូនប្រុសរបស់ខ្លួនយ៉ាងជិតស្និទ្ធ។

យ៉ាងណាមិញ រហូតមកទល់នឹងពេលថ្មីៗនេះ Mike ក៏បានចេញមកបង្ហោះសារមួយនៅលើបណ្ដាញសង្គម ព្រមជាមួយនឹងរូបភាពជាមួយនឹងកូនប្រុសរបស់ខ្លួន ដោយបាននិយាយរៀបរាប់ទាំងឈឺចិត្តថា៖  

កាលដែលកូននិយាយថាមិនស្រលាញ់យើង វានៅឈឺចាប់តិចជាង កាលដែលកូនគិតថា យើងមិនស្រលាញ់កូន។ 

Mike Pirat

តាមរយៈការបង្ហោះនេះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលទៅផ្ញើសារលើកទឹកចិត្ត និងផ្ញើក្ដីបារម្ភចំពោះ Mike យ៉ាងខ្លាំង ជាពិសេស ថែមទាំងបានផ្ដាំផ្ញើ អ្នកដែលនៅជុំវិញខ្លួនលោក ឲ្យជួយមើលថែរក្សាយ៉ាងជិតស្និទ្ធទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mike 
Mike 
Mike 
Mike 
Mike 
Mike 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Mike និង កូនប្រុស 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T