នាយករងម្នាក់នៅសាលាវៀតណាម ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបបួលគ្រូជក់គ្រឿងញៀនក្នុងបន្ទប់ការិយាល័យ

//s9.kh1.co/92/92c604c4b88074112af269d304dd70b1d27d0145.png
សង្គម

 ២១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Duong Van Kiem វ័យ៥២ឆ្នាំ ដែលមានតួនាទីជានាយករងសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងស្រុក An Thang នៃខេត្ត Bắc Kạn ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីរកឃើញថា គាត់បានជក់គ្រឿងញៀន

វៀតណាម៖ លោក Duong Van Kiem វ័យ៥២ឆ្នាំ ដែលមានតួនាទីជានាយករងសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងស្រុក An Thang នៃខេត្ត Bắc Kạn ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីរកឃើញថា គាត់បានជក់គ្រឿងញៀន នៅក្នុងបន្ទប់ការិយាល័យ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ នាវេលាម៉ោងប្រហែលជា១០:០០យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ បានឲ្យដឹងថា លោកនាយករង បានជក់គ្រឿងញៀន ជាមួយនឹងមនុស្សចំនួនបីនាក់ទៀត ដែលមានម្នាក់ជាគ្រូបង្រៀន មានឈ្មោះថា Ly Ngueyen Bao អាយុ៤៧ឆ្នាំ។

ទន្ទឹមនឹងនេះដែរ សមត្ថកិច្ចបានដកហូតអាភៀន៧គ្រាប់ ដបអាភៀន២ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ដំបងអគ្គិសនី១ ទូរសព្ទដៃ៤គ្រឿង និងប្រាក់ចំនួន៤១៨,០០០ដុង (ប្រមាណ១៨ដុល្លារអាមេរិក)។

យ៉ាងណាមិញ អ្នកទាំងបួនត្រូវបានធ្វើតេស្ដឃើញថា មានសារធាតុញៀនក្នុងខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការបន្ដ៕

លោក Duong Van Kiem
លោក Duong Van Kiem
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T