R. Madrid មិនអាចបំបែកពងមាន់ R. Sociedad បានទេសម្រាប់ការប្រកួតបើកឆាក La Liga យប់មិញនេះ (មានវីដេអូ)

//s9.kh1.co/14/148ad3604d8db4a6101d12ca70ade302d87c52b2.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិប Real Madrid និង Real Sociedad បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុនៅក្នុងការប្រកួតបើកឆាក La Liga យប់មិញនេះ

អេស៉្បាញ៖ ក្លិបការពារតំណែងជើងឯក Real Madrid និងក្លិប Real Sociedad បានបើកការប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga រដូវកាលថ្មីមួយសប្តាហ៍មុនក្លិបផ្សេងៗទៀត ប៉ុន្តែក្លិបទាំង២នេះបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផល០ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

កីឡាករតម្លៃខ្លួនថ្លៃ Eden Hazard មិនបានចូលលេងឲ្យលោក Zinedine Zidane នៅក្នុងការប្រកួតយប់មិញនោះទេ ដោយសារតែកំពុងមានរបួសកជើង ខណៈដែលខ្សែប្រយុទ្ធ Gareth Bale បានផ្លាស់នៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន Tottenham Hotspur មួយរដូវកាលក្នុងកិច្ចសន្យាខ្ចីជើង។ 

កីឡាករ Gareth Bale
កីឡាករ Gareth Bale

នៅក្នុងការប្រកួតនោះដែរក្លិប Real Madrid មានឱកាសស៊ុតច្រើនលើកគួរសម ពោលស៊ុតបាន១៦ជើង ប៉ុន្តែចំគោលដៅបានតែ៤លើកប៉ុណ្ណោះ។ ចំណែកឯក្លិប Real Sociedad វិញស៊ុតបានតែ៤ជើងប៉ុណ្ណោះ ចំគោលដៅបាន១លើក៕

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត
ការប្រកួតរវាងក្លិប Real Madrid និង Real Sociedad

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T