វ័យ៥០ឆ្នាំប្លាយ Jennifer Lopez មិនខ្វល់ ឈរបង្អួតរាងក្នុងឈុតប៊ីគីនីឡើងខ្ញង់

//s9.kh1.co/4e/4e181c2913e94681ee14dc197cdb87c4942274d2.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀង Jennifer Lopez បានធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់កោតសរសើរដោយសារតែសម្រស់វ័យក្មេង ភ្លេចអាយុរបស់នាង ជាមួយរាងកាយដ៏សែនស៊ិចស៊ី

បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀង Jennifer Lopez បានចែករំលែកពេលវេលាមួយដែលបានសម្រាកពីការងារ នៅក្នុងអាងហែលទឹក នៅគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន ដែលបានទទួលការកោតសរសើររាប់មិនអស់ពីសំណាក់មហាជន ជាមួយរូបរាងរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពមួយសន្លឹកនោះ ដែលទទួលបានជិត៣លាន ក្នុងការចុចចូលចិត្ត តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យនារីវ័យក្មេងជាច្រើន មានកូនចិត្តលួច ច្រណែននឹងរាងស្អាត ស្រឡូន អមជាមួយសាច់តឹងណែន ជាមួយដើមទ្រូងមូលក្លំ ដែលស្ថិតនីក្នុងអាងហែលទឹក​ជាមួយស្ទាយ៍ថតលើកសក់ឡើង អមជាមួយ ស្បែកខ្មៅរលោងទៀតផងនោះ បានធ្វើឲ្យនាង កាន់តែស៊ិចស៊ីថែមមួយកម្រិតទៀត ដែលស្ថិតនៅក្នុងវ័យ៥១ឆ្នាំ។

យ៉ាងណាមិញ អ្នកម្តាយកូនពីរមួយរូបនេះ តែងតែទទួលបានការភ្ញាក់ផ្អើលមិនស្ទើរ ពីសំណាក់លេងបណ្តាញសង្គម គ្រប់ពេលដែលនាងបានបង្ហោះរូបថ្មីម្តងៗ ព្រោះតែរូបនាងតែងតែបង្ហាញ រាងយ៉ាងកប់ ពិតជាស៊ិចស៊ីខ្លាំង ជាមួយនឹងសាច់ចាំ បានធ្វើនាងកាន់តែលេចធ្លោ ជាមួយសម្រស់ក្មេងជាងអាយុ ទោះបីវ័យរបស់នាងកាន់តែជ្រេក៏ពិតមែន៕

សូមទស្សនារូបខាងក្រោម៖

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T