សម្រាលកូន​ដោយ​វះកាត់ ត្រូវការរយៈពេល​ប៉ុន្មាន​អាចហាត់ប្រាណវិញ​បាន?​

//s9.kh1.co/61/619376ef4df7703a0d7d957d4df79d620c3964c6.jpg
នារី

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាក់ៗ​ទើប​សម្រាល​កូន​​រួច​មួយ​ចំនួន​ទំនង​ជា​មាន​ចម្ងល់ថា​តើ​ក្រោយ​​រយៈពេល​សម្រាល​ប៉ុន្មាន​ថ្ងៃ ឬ​ខែ​ទើប​អាច​ហាត់​ប្រាណ​បាន។ ការ​ហាត់​ប្រាណ​ក្រោយ​សម្រាល​ ក៏ជា​រឿង​សំខាន់​សម្រាប់​ម៉ាក់​ថែទាំ​សុខ​ភាព​ក្រោយ​សម្រាល​ឲ្យ​បាន​ល្អ​ដែរ។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​តែ​ចំណុច​ថា​តើ​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់ តើ​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​បាន​វិញ​នៅ​ពេលណា?​

ម៉ាក់ៗ​ទើប​សម្រាល​កូន​​រួច​មួយ​ចំនួន​ទំនង​ជា​មាន​ចម្ងល់ថា​តើ​ក្រោយ​​រយៈពេល​សម្រាល​ប៉ុន្មាន​ថ្ងៃ ឬ​ខែ​ទើប​អាច​ហាត់​ប្រាណ​បាន។ ការ​ហាត់​ប្រាណ​ក្រោយ​សម្រាល​ ក៏ជា​រឿង​សំខាន់​សម្រាប់​ម៉ាក់​ថែទាំ​សុខ​ភាព​ក្រោយ​សម្រាល​ឲ្យ​បាន​ល្អ​ដែរ។ ថ្ងៃនេះលើក​យក​តែ​ចំណុច​ថា​តើ​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់ តើ​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​បាន​វិញ​នៅ​ពេលណា?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាក់ៗ​សម្រាល​កូន​ដោយ​វះកាត់​ ច្បាស់​ណាស់​ថា​ត្រូវ​ការ​រយៈពេល​យូរ​ជាង​អ្នក​សម្រាល​កូន​ដោយ​ធម្មជាតិ​មិន​ខាង ​ដើម្បី​អាច​វិល​ទៅ​រក​ការ​ហាត់​ប្រាណ​​បាន​វិញ​នោះ។ សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​ដោយ​វះកាត់​ហើយ​ភ្លាមៗ​ ជា​ធម្មតា​គឺ​គ្រូពេទ្យ​​ហាម​លើក​របស់​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ទម្ងន់​របស់​កូន​។

ការ​សិក្សា​ខ្លះ​បាន​ណែនាំ​ថា​ម៉ាក់ៗ​សម្រាល​កូន​ដោយ​វះកាត់​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ពី​ប្រាំបី ទៅ​១០​សប្ដាហ៍​ក្រោយ​សម្រាល​មុន​ចាប់​ផ្ដើម​ហាត់ប្រាណ​បែបស្រាល​ឡើង​វិញ​ដូចជា​ដើរ រត់តិចៗ ឬ​ជិះកង់​យឺតៗ​ជាដើម។ សម្រាប់​ការ​ហាត់​ប្រាណ​បែប​ខ្លាំងៗ​វិញ គួរ​ចៀស​វាង​ក្នុង​អំឡុង​ពេល​៣ទៅ​៤ ខែ​ក្រោយ​សម្រាល។​ ត្រូវ​ចាំថា​​ទោះ​ជា​យើង​អាច​ហាត់​ប្រាណ​បែប​ស្រាល​ៗ​បាន​វិញ​ក៏​ដោយ តែ​បើ​យើង​មាន​អាការៈ​ឈឺ​ចាប់ ត្រូវ​បញ្ឈប់​ការហាត់​ប្រាណ​ភ្លាម​ដែរ​។

យ៉ាងណា​ក៏​ដោយ ជាការល្អ​បើ​យើង​បាន​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​​ជាមុន​ ​ថា​ពេលណា​គួរ​ហាត់​ប្រាណ​ព្រោះ​ថា​មនុស្ស​ស្រី​យើង​​មិន​ដូច​គ្នា​ទេ ដោយ​​អ្នក​ខ្លះ​អាច​ឆាប់​ជា​ពី​មុខ​របួស​លឿន និង​អ្នក​ខ្លះ​ទៀត​អាច​​ត្រូវ​ការ​ពេល​យូរ​បន្តិច​​ក៏​មាន​ដែរ។​​​​​

លំហាត់​ប្រាណ​ដែល​អ្នកជំនាញ​ជឿថា​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ស្រីៗ​យើង​ហាត់​ក្រោយ​សម្រាល​កូន​រួម​មាន៖

  • ដើរ
  • ហែលទឹក (ពេលឈប់ធ្លាក់ឈាម)
  • យ៉ូហ្កា
  • លើកទម្ងន់ស្រាលៗ និង​
  • ជិះកង់​​ ជា​ដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T