ភ្នំពេញ៖ តារាសម្ដែងរូបសង្ហា និងមានសមត្ថភាពលោក ថមមី បច្ចុប្បន្ន តារាប្រុសរូបនេះ បាននឹងកំពុងកសាងជីវិតគ្រួសារជាមួយតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា ដោយពេលនេះ នាងកំពុងពរពោះជិតគ្រប់ខែផងដែរ។ ក្រោយរៀបការជាង១ឆ្នាំមកនេះ ជីវិតស្វាមីភរិយា តារាប្រុសស្រីមួយគូនេះ តែងតែបង្ហាញនៅភាពផ្អែមល្ហែមជាមួយគ្នា បង្ហោះលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនស្ទើរតែគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ខណៈប្រពន្ធពរកាន់តែធំ លោក ថមមី តែងតែផ្ដល់នៅក្ដីស្រលាញ់ ការថ្នាក់ថ្នម និងយកចិត្តទុកដាក់លើភរិយាបានយ៉ាងល្អ រហូតមានហ្វេនៗជាច្រើន លាន់មាត់សរសើរដល់រូបលោក ដែលធ្វើជាស្វាមីដ៏ល្អបែបនេះ។ ក្នុងនោះដែរ បើក្រឡេកទៅមើលជីវភាពក្រោយពេលចាប់ដៃគ្នាកសាងគ្រួសារ យើងឃើញថា អ្នកទាំងពីរបានរស់នៅក្នុងផ្ទះធំស្កឹមស្កៃ ព្រមទាំងមានរថយន្តទំនើបៗជិះជាច្រើនគ្រឿង ជាពិសេស ស្វាមីភរិយាមួយគូនេះ ក៏និយមដើរលេងនៅក្រៅប្រទេស បង្កើតភាពស្និទ្ធស្នាលជាមួយគ្នាឲ្យកាន់តែខ្លាំងឡើងៗ។
ទន្ទឹមនឹងនេះផងដែរ កាលពីម្សិលមិញនេះ លោក ថមមី បានបង្ហោះរូបភាពថ្មីៗជាមួយភរិយា ព្រមទាំងបង្ហាញនៅឡានថ្មីស៊េរីទំនើបមួយគ្រឿង ដែលទើបនឹងទិញ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ហើយឡានថ្មីនោះមានម៉ាក TUNDRA ពណ៌ខ្មៅ។ ក្រោយទិញឡានថ្មីរួចរូបលោកក៏បាននិយាយបន្ថែមថា៖
ស្វាគមន៍សមាជិកថ្មីបន្ថែម អរគុណសន្តិភាព អរគុណការខំប្រឹងប្រែងតស៊ូ អរគុណប្រពន្ធដែលតែងតែអោយកម្លាំងចិត្តប្តី សូមឲ្យហេងហេងរីកចម្រើនតទៅមុខទៀត សមាជិកថ្មី សម្រាប់ទុកទៅតាមខេត្តនិងចម្ការ ហត់ណាស់រាល់ថ្ងៃតែក៍សប្បាយចិត្តព្រោះបានឃើញការតស៊ូបានដូចបំណង។
សូមទស្សនារូបភាពខាងក្រោម៖









