គ្រាន់តែស្នាមសាក់របស់កូនស្រី ធ្វើឲ្យបុរសជាឪពុកត្រូវឡើងតុលាការ និងប្រឈមជាប់ពន្ធនាគារ

//s9.kh1.co/88/88938d7600b3f7a04ee18182efaffc324ab57459.jpg
សង្គម

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា Bradley Victory វ័យ៤៥ឆ្នាំ មានអាជីពជាអ្នកបើកឡានដឹកទំនិញ ត្រូវបានបញ្ជូនឡើងតុលាការដោយអតីតភរិយារបស់លោកផ្ទាល់ ក្រោយពីអនុញ្ញាតឲ្យកូនស្រីចាក់សាក់នៅលើ.កជើង

អូស្ត្រាលី៖ បុរសម្នាក់មានឈ្មោះថា Bradley Victory វ័យ៤៥ឆ្នាំ មានអាជីពជាអ្នកបើកឡានដឹកទំនិញ ត្រូវបានបញ្ជូនឡើងតុលាការដោយអតីតភរិយារបស់លោកផ្ទាល់ ក្រោយពីអនុញ្ញាតឲ្យកូនស្រីចាក់សាក់នៅលើ.កជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Bradley បានអនុញ្ញាតឲ្យកូនស្រីចាក់សាក់នៅហាងមួយកន្លែង ភាគខាងត្បូងឆៀងខាងកើតទីក្រុងសុីដនី កាលពីឆ្នាំមុន នៅពេលដែលកូនស្រីមានអាយុ១៦ឆ្នាំ។ ហើយនេះជាហេតុ ដែលធ្វើឲ្យអតីតភរិយារបស់លោក មានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដោយចោទប្រកាន់ថា ការសម្រេចចិត្តឲ្យកូនស្រីចាក់សាក់ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីភាគីម្ដាយ។

ទន្ទឹមនឹងនេះដែរ លោក Bradley ត្រូវបានជាប់ចោទពីបទបំពានរាងកាយដោយចេតនា ដោយសារតែច្បាប់នៅក្នុងរដ្ឋ New South Wales អ្នកដែលអាចចាក់សាក់បាន លុះត្រាតែមានអាយុ១៨ឆ្នាំឡើងទៅ។ ប៉ុន្ដែបន្ទាប់ពីការបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃពុធទី១៦ ខែកញ្ញាសប្ដាហ៍មុននេះ ការចោទប្រកាន់ចុងក្រោយត្រូវបានរំសាយចោលសិន។

ស្នាមសាក់ដែលនៅលើ.កជើងគឺជារូបកណ្ដឹងដាក់ព្យួរសំយ៉ាបផ្ទះ និងមានន័យថាសំណាងល្អសម្រាប់ជនជាតិដើមអាមេរិក ហើយមានអត្ថន័យគួរឲ្យកត់សម្គាល់សម្រាប់ក្មេងៗដែលស្ថិតក្នុងវ័យជំទង់ផងដែរ។

យ៉ាងណាមិញ សវនាការនឹងធ្វើឡើងនៅឆ្នាំក្រោយ ហើយប្រសិនបើលោក Bradley ត្រូវផ្ដន្ទាទោស លោកអាចប្រឈមជាប់ពន្ធនាគាររយៈពេល៥ឆ្នាំឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Bradley
លោក Bradley
អតីតភរិយារបស់លោក Bradley
អតីតភរិយារបស់លោក Bradley
កូនស្រីរបស់លោក Bradley
កូនស្រីរបស់លោក Bradley
ស្នាមសាក់
ស្នាមសាក់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T