ស្មាន​​មិន​ដល់​ថារឿង​ពិត ៥ យ៉ាង​នេះ ​បាន​កើត​​ឡើង​​ក្នុង​​​វិ​​ស័យ​​ K-Pop​

//s9.kh1.co/50/501b09f5e15dc04ac43a780be5a5234f1ec747eb.jpg
នារី

 ២១-កញ្ញា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងឆ្នាំ ២០១២ អ្នកគាំទ្ររបស់ក្រុម EXO និង B.A.P បានធ្វើការវែកញែកយ៉ាងក្តៅគគុកចំពោះបញ្ហាក្រុមដែល ត្រូវឈ្នះពាន “Best New Male Artist” នៅក្នុងកម្មវិធី MAMA ឆ្នាំ 2012 ដោយគេជឿថាក្នុងចំណោមក្រុមទាំងពីរ នេះច្បាស់ជាមាន​ក្រុម​មួយ​ដែលអាចយកពានរង្វាន់នោះហើយ

1. Busker Busker បានឈ្នះពាន MAMA “Best New Male Artist” នៅក្នុងឆ្នាំ 2012
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឆ្នាំ ២០១២ អ្នកគាំទ្ររបស់ក្រុម EXO និង B.A.P បានធ្វើការវែកញែកយ៉ាងក្តៅគគុក ចំពោះបញ្ហាក្រុមដែល ត្រូវឈ្នះពាន “Best New Male Artist” នៅក្នុងកម្មវិធី MAMA ឆ្នាំ 2012 ដោយគេជឿថាក្នុងចំណោមក្រុមទាំងពីរ នេះច្បាស់ជាមានក្រុមមួយដែលអាចយកពានរង្វាន់នោះហើយ។ តែទោះជាយ៉ាងណាក៏ដោយនៅពេលដែលការ ប្រកាសលទ្ធផលបានចេញ មានមនុស្សជាច្រើនបានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឮថា ក្រុមចម្រៀង Busker Buske ឯណោះទេដែលជាអ្នកទទួលបានពាននេះ។

EXO
EXO
B.A.P
B.A.P
Busker Busker
Busker Busker
2. Momo ត្រូវបានផ្តល់ឱកាសម្តងទៀតនៅក្នុងកម្មវិធី SIXTEEN

SIXTEEN គឺជាកម្មវិធីមួយដែលបានបង្កើតក្រុមតារាចម្រៀង TWICE ហើយតាមពិតទៅ Park Jin Young បាន ប្រកាសរួចទៅហើយថា ក្រុម TWICE មានសមាជិកតែ៧នាក់ប៉ុណ្ណោះ។ នៅពេលកម្មវិធីបានដំណើរការដល់ពាក់ កណ្តាលផ្លូវហើយនោះ Momo ក៏ត្រូវបានគេជម្រុះចោល។ ទោះយ៉ាងណាក៏ដោយនៅចុងបញ្ចប់នៃកម្មវធី Park Jin Young ក៏បានប្រកាសនូវលទ្ធផល ដោយបានប្រាប់ថា ក្រុមនេះនឹងបន្ថែមសមាជិក២នាក់ទៀត ទើបធ្វើឲ្យ TWICE មានសមាជិក៩នាក់វិញ។ Tzuyu ត្រូវបានបញ្ចូលទៅក្នុងក្រុមដោយសារតែភាពល្បីល្បាញរបស់នាង ហើយបន្ទាប់មក ទៀត Park Jin Young ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលម្តងទៀត ដោយបានប្រកាសថា Momo នឹងត្រូវដាក់ចូលជា សមាជិកម្នាក់ទៀត​ទាំងដែលនាងត្រូវបានជម្រុះចោលទៅហើយ។ Park Jin Young បាននិយាយថា ក្រុម TWICE ត្រូវការមនុស្សដូចជា Momo ហើយនោះគឺជាការសម្រេចចិត្តដ៏ល្អមួយ។

https://s9.kh1.co/__image/w=650,h=366,q=100/38/384fa6de84d0bdbd43d40a56b7b8f866f2614d59.png
3. រឿងអាស្រូវវាយធ្វើបាបនៅក្នុងក្រុម T-ara គឺជារឿងមិនពិត

T-ara បានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវដ៏ធំមួយ ហើយមហាជនក៏នាំគ្នាជឿថាអតីតសមាជិកក្រុម Hwayoung ត្រូវ បានសមាជិកឯទៀតធ្វើបាប។ មានមនុស្សមួយចំនួនបានរកភស្តុតាងមកបញ្ជាក់ ហើយក្នុងចំណោមភស្តុតាង​ទាំង​នោះ គឺ គេបានឃើញថាមានពេលមួយដែល Eunjung បានបង្ខំឳ្យ Hwayoung ញ៉ាំនំ។

https://s9.kh1.co/__image/w=600,h=622,q=100/78/782340463e1071294e5a2310d92cd8be18080f5b.png

ខណៈពេលដែលក្រុមទាំងមូលព្យាយាមបកស្រាយ ហេតុការណ៍នោះ មហាជនបានចាប់ផ្តើមមានការមិនពេញចិត្ត រួចទៅហើយ នឹងដោយសាររឿងមួយនេះធ្វើឳ្យប្រជាប្រិយភាពរបស់ក្រុមធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែក្រោយមកមានមនុស្ស បានចេញមកបកស្រាយថានោះសុទ្ធតែជារឿងកុហកទាំងអស់ ហើយអ្នកដែលចូលចិត្តធ្វើបាបគេនៅក្នុងក្រុមគឺជា Hwayoung ទៅវិញទេ។

4. HyunA & Dawn បានប្រឆាំងជាមួយនឹងក្រុមហ៊ុន Cube Entertainment 

កាលពីឆ្នាំ ២០១៨ HyunA និង Dawn ត្រូវបានជាប់ពាក់ព័ន្ធនឹងរឿងលួចទាក់ទងគ្នា ប៉ុន្តែ Cube Entertainmen បានបដិសេធព័ត៌មាននោះយ៉ាងលឿន «រឿងនោះគឺជារឿងមិនពិតនោះទេ»។

https://s9.kh1.co/__image/w=540,h=402,q=100/b4/b489dc5a9f653de68c2aec9e0cb1fb9b3ce85c2c.png

បន្ទាប់ពី Cube Entertainment បានចេញមុខនិយាយបែបនេះ HyunA និង Dawn បាននិយាយថានោះគឺជា រឿងពិត ហើយពួកគេបានទាក់ទងគ្នាពីរបីឆ្នាំមកហើយ «ពួកយើងដឹងថាទំនាក់ទំនងនេះនឹងនៅជាប់ជាមួយយើង ប៉ុន្តែ យើងគិតថាវានឹងពិបាកខ្លាំងណាស់នៅពេលដែលជួបអ្នកគាំទ្រនៅលើឆាក ដោយនៅតែលាក់ទុកបែបនេះ យើងចង់ ប្រាប់វាទៅអ្នកគាំទ្រដោយស្មោះត្រង់ ហើយចង់សម្តែងបែបដែលមានទំនុកចិត្ត និងសប្បាយរីករាយនៅលើឆាក»។

មហាជនជាច្រើនមានការភ្ញាក់ផ្អើល ដែលតារាទាំងពីរនេះបានប្រឆាំងជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនបែបនេះ ហើយមិន យូរប៉ុន្មានក្រុមហ៊ុន Cube Entertainment ក៏បានដកពួកគេចេញពីក្រុមហ៊ុន។

https://s9.kh1.co/__image/w=650,h=920,q=100/c2/c2d8313fe9d50693ded209dc67dece7faceb0df4.png
5. ចុងបញ្ចប់នៃបទចម្រៀងរបស់ K.Will’s “Please Don’t”

នៅក្នុងវីដេអូបទចម្រៀងរបស់ K.Will ដែលមានចំណងជើងថា “Please Don’t” គេបានធ្វើឳ្យយើងយល់ថា Seo In Guk គឺបានលួចស្រឡាញ់ Dasom ដែលជាសង្សាររបស់ Ahn Jae Hyun។ នៅក្នុងវីដេអូនេះ មានឈុតឆាកជាច្រើន ដែល Seo In Guk បានបង្ហាញការប្រច័ណ្ឌហួងហែង។ នៅចុងបញ្ចប់នៃវីដេអូ វាបានបង្ហាញថា Seo In Guk មិនបាន ស្រឡាញ់ Dasom នោះទេ តែបែរជាស្រឡាញ់ Ahn Jae Hyun ទៅវិញ។

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T