រុស្ស៊ី៖ ដោយមិនទាន់បានកំណត់ដែនដីពីផែនដីនៅឡើយ ឥឡូវនេះរុស្ស៊ីបានធ្វើការអះអាងរបស់ខ្លួនលើភពសុក្រ ដោយនិយាយថាវាជាភពរុស្ស៊ី។ លោក Dmitry Rogozin ប្រធានសាជីវកម្មអវកាសរុស្ស៊ី Roscosmos បានបង្ហើបឲ្យដឹងថា ប្រទេសនេះគ្រោងនឹងបញ្ជូនបេសកកម្មផ្ទាល់ខ្លួន ទៅកាន់ភពសុក្រ បន្ថែមលើបេសកកម្ម Venera-D ដែលជាបេសកកម្មរួមដែលបានគ្រោងទុកជាមួយសហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានបង្ហាញថា ឧស្ម័ននៅលើផែនដីហៅថា phosphine ក៏ត្រូវបានគេរកឃើញនៅក្នុងបរិយាកាសនៃភពសុក្រដែរ។ ភពសុក្រមានទំហំប្រហាក់ប្រហែលនឹងផែនដី និងជាភពដែលនៅជិតយើងបំផុត ប៉ុន្តែចលនារង្វិលរបស់វាមានលក្ខណៈបញ្ច្រាសពីភពដទៃទៀត។

ភពសុក្រ

ការរកឃើញសមាសធាតុ phosphine នៅលើភពសុក្របាននាំឲ្យវាក្លាយជាតំបន់ដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង រួមជាមួយភពអង្គារ ព្រះចន្ទរបស់ភពសៅរ៍ Enceladus ដែលមានប្រភពទឹក និងព្រះចន្ទរបស់ភពព្រហស្បតិ៍ Europa ផងដែរ។

យោងតាមទីភ្នាក់ងារអវកាសអឺរ៉ុបបានឲ្យដឹងថា ជនជាតិរុស្ស៊ីមានបទសោធន៍គ្រប់គ្រាន់ នៅពេលនិយាយដល់ភពសុក្រ។ ផ្អែកលើគេហទំព័ររដ្ឋរបស់ប្រទេសនេះបានបញ្ជាក់ថា ចន្លោះពីឆ្នាំ១៩៦៧-១៩៨៤ ការសិក្សាលើភពសុក្រដែលធ្វើឡើងនៅប្រទេសរុស្ស៊ី គឺស្ថិតនៅលំដាប់ជួរមុខនៃការស្រាវជ្រាវជាអន្តរជាតិ មកលើភពមួយនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ