ស្រលាញ់គ្នារាប់ឆ្នាំ បែរជាលើកដៃវាយសង្សារមិនឈប់ ព្រឹកនេះ សមត្ថកិច្ច ចាប់ខ្លួនហើយ

//s9.kh1.co/41/41d46604e298b3a33b9d9d1d6d352b76e0c14350.jpg
សង្គម

 ២០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាទ្រាំបាន ត្រឹមសង្សារសោះ វាយតប់ដូចជាសត្វធាតុទៅហើយ ហើយមិនមែនតែម្តងនេះទេ គឺច្រើនដង ធ្វើឲ្យខាងស្រី អត់ទ្រាំមិនទៅប្តឹងមិនបាន។

ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត នៅចាំបាន កាលពីមួយរយៈមុន ដែលមានរឿងហេតុ ពេញបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹង នារីរូបស្អាតម្នាក់ បានដាក់ពាក្យបណ្តឹង ទៅកាន់បុរសជាសង្សារ ក្រោយវាយតប់នាង ខ្លាំងក្លា រហូតមើលមុខមិនយល់ តែមិនដឹងជាយ៉ាងណា បានជាពួកគេ ត្រូវរ៉ូវគ្នាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីវេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២០ នារីរូបស្អាតម្នាក់ឈ្មោះ នួន គឹមឡាង ភេទ ស្រី អាយុ២៥ឆ្នាំ  បានឲ្យប្អូនស្រី បង្ហោះវីដេអូសាថ្មី ដែលគូសង្សាររបស់ខ្លួន បានវាយតប់ហើម មុខខ្លាំងជាងមុនទៅទៀត។

ចំពោះជនសង្ស័យ ដែលជាគូសង្សារ មានឈ្មោះថា  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសារធាតុញៀន) ដោយអ្នកទាំងពីរ បានស្រលាញ់គ្នាយូរឆ្នាំណាស់មកហើយ តែតែងមានជម្លោះជាមួយគ្នារាល់លើក ដោយខាងប្រុស ប្រច័ណ្ឌខាងស្រី ខាងស្រី ប្រច័ណ្ឌខាងប្រុស រហូតមានទំនាស់ ស្ទើរជារៀងរាល់ថ្ងៃ។  ហើយនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ រូបគេ ក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅប៉ុស្តិ៍ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី  ដែលធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ របួសហើមជាំភ្នែកទាំង២​ និងគុំត្រចៀកខាងស្តាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​៕

ប្រភពពី៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ជនសង្ស័យជាសង្សារ
ជនសង្ស័យជាសង្សារ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនសង្ស័យដែលជាសង្សារ ត្រូវបានប៉ូលីសចាប់ខ្លួន
ជនសង្ស័យដែលជាសង្សារ ត្រូវបានប៉ូលីសចាប់ខ្លួន
ជនរងគ្រោះ
ជនរងគ្រោះ
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T