ស្ងាត់ៗចាយអស់៨៤លានហើយ! Aston ប្រកាសបង្ហាញកីឡាករចំណូលថ្មីទី៤របស់ខ្លួន ដែលទើបទិញមកពី Lyon

//s9.kh1.co/8d/8d4627bd133d85443408b1d1f44129aa8a648614.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Aston ប្រកាសបង្ហាញ Bertrand Traore ជាផ្លូវការ ដែលជាកីឡាករចំណូលថ្មីទី៤របស់ខ្លួន ដែលទិញមកពី Lyon

អង់គ្លេស៖ ក្លិប Aston Villa បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ Bertrand Traore ពីក្លិប Lyon ជាផ្លូវការក្នុងតម្លៃ ១៩លានផោន (ឬប្រមាណ ២៤លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bertrand Traore 
កីឡាករ Bertrand Traore 

ជើងស៊ុតវ័យ២៥ឆ្នាំ បានចុះកុងត្រារយៈពេល៣ឆ្នាំ នៅទឹកដី Villa Park ហើយរូបគេជាកីឡាករចំណូលថ្មីទី៤ហើយរបស់ Aston នៅទីផ្សាររដូវក្ដៅនេះ។

កីឡាករ Bertrand Traore 
កីឡាករ Bertrand Traore 

គួររម្លឹកដែរថា កាលពីពេលថ្មីៗកន្លងទៅ ក្លិបដែលឈរលេខ១៧ នៅ Premier League រដូវកាលមុនមួយនេះ ទើបទិញបានខ្សែប្រយុទ្ធ  Ollie Watkins ពី Brentford ក្នុងតម្លៃ២៨លានផោន បូកប្រាក់បន្ថែមផ្សេងៗទៀតអាចឡើងដល់ ៣៣លានផោន ខ្សែបម្រើ Matty Cash ពី Nottingham Forest ក្នុងតម្លៃ ១៤លានផោន និងអ្នកចាំទី Emiliano Martinez ពីក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ២០លានផោន។ ដូច្នេះបើគិតទាំង Traore ទៀត Aston ចំណាយអស់៨៤លានផោនហើយ៕

  ខ្សែប្រយុទ្ធ  Ollie Watkins
  ខ្សែប្រយុទ្ធ  Ollie Watkins
  ខ្សែបម្រើ Matty Cash
  ខ្សែបម្រើ Matty Cash
  អ្នកចាំទី Emiliano Martinez
  អ្នកចាំទី Emiliano Martinez

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T