ផ្លូវការ! Watford ផ្ទេរយកខ្សែបម្រើក្រុម Man UTD រូបនេះ ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេល១រដូវកាល

//s9.kh1.co/ec/ec311e68a643b7d35ca13b4e2f1ce2874e53bd7e.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Watford ផ្ទេរយកខ្សែបម្រើ James Garner ពី Man UTD ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេល១រដូវកាល

អង់គ្លេស៖ ក្លិបឪម៉ាល់ Watford បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែបម្រើវ័យក្មេង ក្រុមបិសាចក្រហម Manchester United កីឡាករ James Garner ជាផ្លូវការក្នុងកិច្ចសន្យាខ្ចីជើង រយៈពេល១រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ James Garner
  កីឡាករ James Garner

Garner វ័យ១៩ឆ្នាំ ត្រូវបាន Man UTD ដំឡើងឲ្យមកលេងក្នុងក្រុមឈុតធំកាលពីឆ្នាំ២០១៩ ជាក់ស្ដែងនៅរដូវកាលមុនគេចូលលេងឲ្យក្រុមលោក Ole Gunnar Solskjaer បាន៧ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះបានជាប់ជម្រើសដំបូង៣ប្រកួតនៅព្រឹត្តិការណ៍ Europa League ។

  កីឡាករ James Garner
  កីឡាករ James Garner

Garner ជាប្រធាក្រុម ក្នុងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រុមក្រោម១៧ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ គេធ្លាប់រួមចំណែកជួយក្រុមរហស្សនាមតោកំណាចមួយនេះ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Euro U-17។

  កីឡាករ James Garner
  កីឡាករ James Garner

យ៉ាងណាមិញ Garner អាចនឹងបង្ហាញខ្លួនជាលើកដំបូងឲ្យ Watford នៅយប់ថ្ងៃសៅរ៍នេះ ដែលត្រូវលេងទល់នឹងក្រុម Sheffield Wednesday។ គួរឲ្យដឹងដែរថា Watford បានធ្លាក់ទៅលេងនៅក្របខណ្ឌ​ Championship (លីគលំដាប់ទី២) នៅរដូវកាលនេះ បន្ទាប់ពីពួកគេបានបញ្ចប់ទៅក្នុងចំណាត់ លេខ១៩នៅក្របខណ្ឌ​ Premier League រដូវកាលមុន៕

  កីឡាករ James Garner
  កីឡាករ James Garner

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T