ដល់ពេលរវល់ហើយ! Liverpool កំពុងដាក់សំណើខ្ចីជើងខ្សែប្រយុទ្ធម្នាក់ទៀតពី Barcelona

//s9.kh1.co/d3/d3132c3a6b32533870d6528502ba340583709d92.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Liverpool កំពុងដាក់សំណើខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Ousmane Dembele ពី Barcelona

អង់គ្លេស៖ ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះជិតឈានដល់ថ្ងៃបិទបញ្ចប់នោះ Liverpool ហាក់ដូចជាមានភាពមមាញញឹកជាងគេក្នុងការនាំយកកីឡាករចំណូលថ្មីមករួមក្រុម ពោលថ្មីៗនេះទើបតែទិញបានខ្សែបម្រើ Thiago Alcantara ពីក្លិប Bayern Munich និង ខ្សែប្រយុទ្ធ Diogo Jota ពីក្លិប Wolves

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara
កីឡាករ Diogo Jota
កីឡាករ Diogo Jota

លើសពីនេះ Liverpool ក៏កំពុងតែដាក់សំណើមួយផ្សេងទៀតទៅកាន់ក្លិប Barcelona ដើម្បីខ្ចីជើងខ្សែប្រយុទ្ធធ្លាក់កូដ Ousmane Dembele មួយរដូវកាល។ គួរឲ្យដឹងដែរថាលោក Jurgen Klopp កំពុងតែព្យាយាមពង្រឹងតំបន់ប្រយុទ្ធរបស់ Liverpool បន្ថែមនៅរដូវកាលថ្មីនេះ ហើយលោកមើលឃើញថា Dembele មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយបំពេញចំណុចខ្វះខាតរបស់ក្រុមបាន ទាំងល្បឿននិងបច្ចេកទេស។ 

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

ដោយឡែកសម្រាប់ភាគីក្លិប Barcelona វិញមិនទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយទេចំពោះសំណើមួយនេះ។ ជាមួយគ្នានេះដែរក្លិបយក្សតំបន់កាតាឡាន់ ហាក់ដូចជាមិនចង់ឲ្យ Dembele ចាកចេញក្នុងកិច្ចសន្យាខ្ចីជើងបែបនេះនោះទេ ពោលចង់លក់រូបគេផ្តាច់កុងត្រាតែម្តង។ យ៉ាងណាមិញបន្ទាប់ពីមានរបួសតាមរំខានមិនចេះចប់មិនចេះហើយនៅក្នុងរដូវកាលមុននេះ Dembele អាចចូលលេងបានធម្មតាវិញហើយសម្រាប់រដូវកាលថ្មីនេះ៕

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

ប្រភពsport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T