ក្រោយយកបាន Thiago ពេលនេះ Liverpool ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Wolves ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធម្នាក់នេះទៀតហើយ

//s9.kh1.co/3f/3f6e34f27e671ee2a5958ed7f5f1beb8fb142db2.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយយកបាន Thiago ពេលនេះ Liverpool ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Wolves ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Jota ទៀតហើយ

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Wolverhampton Wanderers ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Diogo Jota ក្នុងទំហំទឹកប្រាក់ ៤៥លានផោន (ឬប្រមាណ ៥៨លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Diogo Jota
កីឡាករ Diogo Jota

កីឡាករវ័យ២៣ឆ្នាំ នឹងធ្វើដំណើរទៅធ្វើតេស្តសុខភាពឲ្យ Liverpool នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា នេះ។ យ៉ាងណាមិញ ការផ្ទេរនេះ កើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រកាសទិញកីឡាករ Thiago Alcantara ជាផ្លូវការពី Bayon Munich ។

  កីឡាករ Thiago Alcantara 
  កីឡាករ Thiago Alcantara 

គួររម្លឹកដែរថា Jota បានផ្លាស់ពីក្លិប Atletico Madrid មកចូលរួមជាមួយ Wolves កាលពីឆ្នាំ២០១៨ រូបគេអាចលេងបានគ្រប់តំណែងក្នុងតំបន់ប្រយុទ្ធ មិនថាប្រយុទ្ធស្លាប ឬប្រយុទ្ធកណ្ដាលនោះទេ។

កីឡាករ Diogo Jota
កីឡាករ Diogo Jota

ជាមួយគ្នានេះ រយៈពេល២ឆ្នាំនៅទឹកដី Molineux Stadium ជម្រើសជាតិព័រទុយហ្កាល់ រកបាន១៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង ក្នុងចំណោមការបង្ហាញខ្លួន៦៧ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ កាលពីរដូវកាលមុន រូបគេក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមរហស្សនាមចចកព្រៃ បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ៧ នៅក្របខណ្ឌ Premier League ផងដែរ៕

កីឡាករ Diogo Jota
កីឡាករ Diogo Jota

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T