មិនត្រឹមតែមួយរដូវកាលទេ Bale អាចនៅលេងឲ្យ Spurs រហូតដល់ទៅ...

//s9.kh1.co/4b/4bbc6f39e08ec9b5f8c6b6e724be3680e36024ce.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមតែមួយរដូវកាលទេ ខ្សែប្រយុទ្ធសញ្ជាតិវែលស៍ Gareth Bale អាចនឹងបន្តលេងឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ចុងឆ្នាំ២០២២

អង់គ្លេស៖ ក្រោយបើកកិច្ចចរចាកាលពីម្សិលមិញរួមមក ក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹងធ្វើការប្រកាសជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ ពីការត្រឡប់មករួមក្រុមវិញរបស់កីឡាករ Gareth Bale ក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Real Madrid

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Gareth Bale 
  កីឡាករ Gareth Bale 

នៅក្នុងកិច្ចសន្យានោះដែរ Spurs នឹងត្រូវចំណាយឲ្យ Bale ចំនួន១២លានផោន (ឬប្រមាណ១៥លានដុល្លារ) សម្រាប់រដូវកាលដំបូងនេះ។ ហើយប្រសិនបើកីឡាករវ័យ៣២ឆ្នាំរូបនេះបង្ហាញទម្រង់លេងបានល្អ Spurs អាចនឹងបន្តខ្ចីជើងរូបគេរហូតដល់ចុងឆ្នាំ២០២២ ពោលនៅលេងឲ្យលោក Jose Mourinho រហូតដល់ចប់កុងត្រាជាមួយ Real Madrid តែម្តង។ 

  កីឡាករ Gareth Bale 
  កីឡាករ Gareth Bale 

ជាមួយគ្នានេះ Spurs នឹងត្រូវប៉ះជាមួយក្លិប Southampton ក្នុងការប្រកួតទី២នៃក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ ក្រោយចាញ់ Everton នៅក្នុងការប្រកួតបើកឆាកកាលពីសប្តាហ៍មុននោះ៕

  កីឡាករ Gareth Bale 
  កីឡាករ Gareth Bale 

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T