វាយកម្ទេចចោលរូបចម្លាក់ត្រីភ្លាមៗ ក្រោយពីប្រជាជនប្រត្តិកម្មខ្លាំង ដែលមើលទៅស្រដៀងនឹងប្រដាប់ភេទបុរស

//s9.kh1.co/88/8899c05af6c32f1617acc0d0cd5f34e0ad58fdc6.jpg
សង្គម

 ១៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញាកន្លងទៅនេះ រូបចម្លាក់ត្រីពីរក្បាល ត្រូវបានកម្មករប្រើញញួរវាយកម្ទេចចោលភ្លាមៗ

ម៉ារ៉ុក៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញាកន្លងទៅនេះ រូបចម្លាក់ត្រីពីរក្បាល ត្រូវបានកម្មករប្រើញញួរវាយកម្ទេចចោលភ្លាមៗ។ ហើយរូបចម្លាក់នេះ បង្ហាញឲ្យឃើញពីត្រីពីរក្បាលកំពុងលោតទៅលើអាកាស ដែលមានទីតាំងស្ថិតនៅរង្វង់មូលនៃតំបន់ឆ្នេរសមុទ្រ ក្នុងទីប្រជុំជន Mehdia ប្រទេសម៉ារ៉ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវាយកម្ទេចត្រូវបានធ្វើឡើង ក្រោយពីប្រជាជនដែលជាអ្នកលេងបណ្ដាញសង្គមជាច្រើន បានសើចចម្អកថារូបចម្លាក់មើលទៅស្រដៀងនឹងប្រដាប់ភេទបុរសពេក និងអ្នកខ្លះទៀតចម្អកថា រដ្ឋាភិបាលចំណាយប្រាក់ឥតប្រយោជន៍ទៅលើរូបចម្លាក់ ដោយមិនព្រមចាយវាយប្រាក់ទៅលើអ្វីផ្សេងៗដែលមានប្រយោជន៍ជាងនេះ។

យ៉ាងណាមិញ ប្រជាជនដែលរស់នៅក្បែរៗនោះ បានជឿជាក់ថា រូបចម្លាក់ត្រីពីរក្បាលនេះ អាចជាគំនិតរបស់ប្រធានក្រុមប្រឹក្សាក្រុងគឺលោក Abderrahim Bouras ដែលត្រូវបានជ្រើសតាំងកាលពីឆ្នាំ២០១៩កន្លងទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបចម្លាក់ត្រីពីរក្បាលដែលត្រូវគេវាយកម្ទេច
រូបចម្លាក់ត្រីពីរក្បាលដែលត្រូវគេវាយកម្ទេច
រូបចម្លាក់ត្រីពីរក្បាលដែលត្រូវគេវាយកម្ទេច
រូបចម្លាក់ត្រីពីរក្បាលដែលត្រូវគេវាយកម្ទេច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T