ធ្វើបាប Schalke ណាស់! Bayern រកបាន៨គ្រាប់នៅក្នុងការប្រកួតបើកឆាក Bundesliga រដូវកាលថ្មីយប់មិញនេះ (មានវីដេអូ)

//s9.kh1.co/2c/2c75d92855751c89a2791077f309840fb7cf129c.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Serge Gnabry រកបាន Hat-trick (៣គ្រាប់) នៅក្នុងការប្រកួតបើកឆាក Bundesliga រដូវកាលថ្មីយប់មិញនេះ

អាល្លឺម៉ង់៖ នៅក្នុងការប្រកួតបើករដូវកាលក្របខ័ណ្ឌ Bundesliga នៅយប់មិញនេះក្លិប Bayern Munich នៅតែបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនដោយបានយកឈ្នះក្លិប Schalke 04 ដោយលទ្ធផលលើសលប់៨ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Bayern Munich
ក្រុមកីឡាកររបស់ក្លិប Bayern Munich

កីឡាករចំណូលថ្មី Leroy Sane ដែលទើបតែផ្លាស់ពីក្លិប Manchester City នោះរកបានមួយគ្រាប់នឹងគេដែរ នៅក្នុងការប្រកួតដំបូងរបស់ខ្លួនឲ្យ Bayern Munich ។ ក្រៅពីនេះ Sane ក៏បានបោះបាល់ឲ្យ Gnabry បញ្ចប់ទីបាន២ លើក ក្នុងចំណោម៣គ្រាប់របស់តារាលេខ៧រូបនេះ។ 

កីឡាករ Leroy Sane និង Gnabry
កីឡាករ Leroy Sane និង Gnabry

ចំណែកឯកីឡាករ Robert Lewandowski, Leon Goretzka, Thomas Muller និងកីឡាករវ័យ១៧ឆ្នាំ Jamal Musiala រកបានម្នាក់មួយគ្រាប់ធ្វើឲ្យ Schalke ងើបមុខលេងរួច ឈរនៅបាតតារាងជំពាក់គេចំនួន៨គ្រាប់៕

ក្រុមកីឡាកររបស់ក្លិប Bayern Munich
ក្រុមកីឡាកររបស់ក្លិប Bayern Munich
ការប្រកួតរវាងក្លិប Bayern Munich និង Schalke 04

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T