ថាកូនទៅសង្ហា តែមកមើលសម្រស់ម្តាយរបស់ Peach Pachara វិញ នៅក្មេង ហើយស្រស់ស្អាតខ្លាំងថែមទៀត

//s9.kh1.co/0f/0f441d29269beb8245a9105b5059fbfddb84116d.jpg
នារី

 ២២-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថាកូនទៅសង្ហា តែមកមើលសម្រស់ម្តាយរបស់ Peach Pachara វិញ នៅក្មេង ហើយស្រស់ស្អាតខ្លាំងថែមទៀត

ថៃ៖ តារាសម្ដែងប្រុសវ័យក្មេង និងកំពុងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗយុវវ័យ ជាពិសេសនារីៗតែម្ដង ហើយជឿជាក់ថានារីៗមិនតិចទេ ដែលកំពុងជាប់ចិត្ត លង់ស្រលាញ់តារាប្រុសសម្បុរស ខ្ពស់ស្រលះ Peach Pachara ។ ក្រៅពីមានទេពកោលស្យផ្នែកសិល្បៈហើយ តារាប្រុសរូបនេះក៏ជាអ្នកស្នងទ្រព្យសម្បត្តិរយលានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 គួរឱ្យដឹងផងដែរថា រាល់ខ្សែភាពយន្តដែលលោកបានសម្ដែងសុទ្ធតែទទួលបានគាំទ្រយ៉ាងច្រើន។ យ៉ាងណាមិញ បើនិយាយពីការងារសិល្បៈឬមុខជំនួញវិញ គឺលោកទទួលបានជោគជ័យខ្លាំង ប៉ុន្តែបេះដូងរបស់លោកគឺនៅទំនេរ បន្ទាប់ពីបែកបាក់ជាមួយតារាស្រីល្បីឈ្មោះមួយរូបរួចមក។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោកបានបង្ហាញមុខម្ដាយរបស់លោកពិតជាស្រស់ស្អាតខ្លាំងណាស់ ធ្វើឱ្យហ្វេនៗជាច្រើនសរសើរនូវសម្រស់ម្ដាយរបស់លោក ហើយថាលោកពិតជាស្រស់សង្ហាកាត់ទៅរកម្ដាយស្ទើរតែ៩០ភាគរយហើយ។ ជាមួយគ្នានេះដែរ តាមរយៈរូបភាពទាំងនេះបានទាញយកចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន លាន់មាត់សរសើរគ្រប់គ្នាតែម្ដងនូវសម្រស់ម្ដាយរបស់តារាប្រុសរូបនេះ និងបូកផ្សំនឹងការតុបតែងខ្លួនទាន់សម័យសុីវិល័យសមជាអភិជនផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Peach Pachara និងម្ដាយ
Peach Pachara និងម្ដាយ
Peach Pachara និងម្ដាយ
Peach Pachara និងម្ដាយ
Peach Pachara និងម្ដាយ
Peach Pachara និងម្ដាយ
Peach Pachara
Peach Pachara
Peach Pachara
Peach Pachara
Peach Pachara
Peach Pachara
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T