ក្ដៅៗ! ក្រោមហេតុផលនេះ អគ្គលេខាធិការរងសហព័ន្ធហ្កាណាអះអាងថា លោកនឹងលាឈប់ពីតំណែង

//s9.kh1.co/df/df29c40559121aabdd744c77d638a84c7d6ef007.jpg
កីទ្បា

 ១៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អគ្គលេខាធិការរងនៃសមាគមបាល់ទាត់ហ្កាណា (GFA) លោក Emmanuel Dasoberi បានប្រកាសកាលពីថ្ងៃច័ន្ទថាលោកនឹងលាឈប់ពីមុខតំណែងបន្ទាប់ពីបំពេញការងារអស់រយៈពេល ១០ ឆ្នាំ

បរទេស៖ អគ្គលេខាធិការរងនៃសមាគមបាល់ទាត់ហ្កាណា (GFA) លោក Emmanuel Dasoberi បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងលាឈប់ពីមុខតំណែង បន្ទាប់ពីបំពេញការងារអស់រយៈពេល ១០ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសវ័យ ៣៨ ឆ្នាំរូបនេះបាននិយាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា “ខ្ញុំបានបង្ហាញលិខិតលាលែងរបស់ខ្ញុំទៅកាន់អគ្គលេខាធិការនៃសមាគមកីឡាបាល់ទាត់ហ្កាណារួចហើយ។ ខ្ញុំបានបម្រើការឱ្យគណៈគ្រប់គ្រងកីឡាបាល់ទាត់ដ៏អស្ចារ្យមួយនេះអស់ពីសមត្ថភាពក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែខ្ញុំជឿជាក់ថាវាដល់ពេលដែលខ្ញុំត្រូវបន្តទៅមុខជាមួយបញ្ហាប្រឈមនានាសម្រាប់ការប្រកួតប្រជែងថ្មី”។

   លោក Emmanuel Dasoberi ជាអគ្គលេខាធិការរងនៃសមាគមបាល់ទាត់ហ្កាណា (GFA)
   លោក Emmanuel Dasoberi ជាអគ្គលេខាធិការរងនៃសមាគមបាល់ទាត់ហ្កាណា (GFA)

 លោក Dasoberi គឺជាអ្នកគ្រប់គ្រងអាជ្ញាប័ណ្ណសម្រាប់ FA និងជាអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលបច្ចេកទេសរបស់សមាគមបាល់ទាត់។ គាត់ក៏ធ្លាប់ធ្វើជាលេខាធិការនៃគណៈកម្មាធិការវិន័យនិងគណៈកម្មការបណ្តឹងឧទ្ធរណ៍របស់ GFA ផងដែរ។

គួរឱ្យដឹងផងដែរថា GFA មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះការលាលែងពីតំណែងជាអគ្គលេខាធិការរងរបស់លោក Dasoberi ដូចដែលត្រូវបានគេអះអាងនោះទេ៕

សមាគមបាល់ទាត់ហ្កាណា (GFA)
សមាគមបាល់ទាត់ហ្កាណា (GFA)

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T