ខួបអាពាហ៍ពិពាហ៍២ឆ្នាំ Justin និងប្រពន្ធ ទៅPicnic សាមញ្ញៗក្តីសុខខ្លាំងៗ

//s9.kh1.co/68/68a0c573fcbe2f8aa13c78ea794a2310a253025a.png
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង Justin Bieber និងតារាម៉ូដែល Hailey ប្រពន្ធរបស់ខ្លួន បានទៅញ៉ាំអាហារលើសួនច្បារយ៉ាងសាមញ្ញ នៃគំរប់ខួប២ ឆ្នាំនៃរៀបការអាពាហ៍ពិពាហ៍របស់ពួកគេ។

បរទេស៖ កាលពីថ្ងៃទី ១៣  តារាចម្រៀងសញ្ជាតិកាណាដាលោក Justin Bieber បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ជាមួយភរិយានៅលើ Instagram ឲ្យហ្វេនៗជាច្រើនច្រណែន ជាមួយភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធលោក គ្រប់គ្នា ជាមួយចំណងជើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ខួប ២ ឆ្នាំថ្ងៃនេះជាមួយ Hailey Bieber។

 Justin Bieber

យា៉ងណាមិញ គូស្វាមី និងភរិយាដ៏មានឥទ្ធិពលមួយគូនេះ បានអបអរថ្ងៃពិសេសនេះយ៉ាងសាមញ្ញបំផុត ដែលពួកគេទាំងពីរបានដើរទិញឥវ៉ាន់ និងមានអាហារញ៉ាំនៅសួនឧទ្យានជាតិមួយកន្លែង មិនត្រឹមតែប៉ុណ្ណោះ តារាវ័យ២៦ឆ្នាំរូបនេះ និងភរិយា ក៏ទទួលបានការអបអរសាទរជាច្រើនពីមិត្តភក្តិផងដែរ។ 

គួររម្លឹកផងដែរ​ គូស្វាមីភរិយាមួយគូនេះ បានសេពគប់គ្នាអស់រយៈ១ឆ្នាំ បន្ទាប់មកក៏បានចុះអេតាស៊ីវិល បច្ចុប្បន្ន ពួកគេបានរួមរស់ជាមួយគ្នាជាប្តី និងប្រពន្ធរយៈពេល២ឆ្នាំមកហើយ។ ក្តីស្រលាញ់របស់អ្នកទាំងពីរ កាន់តែផ្អែមល្ហែម ពីមួយថ្ងៃ ទៅមួយថ្ងៃ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរ ចង់ចំណាយពេលជាមួយគ្នាឲ្យបានយូរ មុនអ្នកទាំងពីរក្លាយជាឪពុកម្តាយនៅថ្ងៃអនាគត៕

សូមទស្សនារូបខាងក្រោម៖

Justin Bieber និងភរិយា 
Justin Bieber និងភរិយា 
Justin Bieber និងភរិយា 
Justin Bieber និងភរិយា 
Justin Bieber និងភរិយា 
Justin Bieber និងភរិយា 
Hailey Biebe
Hailey Biebe
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T