បរទេស៖ កាលពីថ្ងៃទី ១៣ តារាចម្រៀងសញ្ជាតិកាណាដាលោក Justin Bieber បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ជាមួយភរិយានៅលើ Instagram ឲ្យហ្វេនៗជាច្រើនច្រណែន ជាមួយភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធលោក គ្រប់គ្នា ជាមួយចំណងជើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខួប ២ ឆ្នាំថ្ងៃនេះជាមួយ Hailey Bieber។
យា៉ងណាមិញ គូស្វាមី និងភរិយាដ៏មានឥទ្ធិពលមួយគូនេះ បានអបអរថ្ងៃពិសេសនេះយ៉ាងសាមញ្ញបំផុត ដែលពួកគេទាំងពីរបានដើរទិញឥវ៉ាន់ និងមានអាហារញ៉ាំនៅសួនឧទ្យានជាតិមួយកន្លែង មិនត្រឹមតែប៉ុណ្ណោះ តារាវ័យ២៦ឆ្នាំរូបនេះ និងភរិយា ក៏ទទួលបានការអបអរសាទរជាច្រើនពីមិត្តភក្តិផងដែរ។
គួររម្លឹកផងដែរ គូស្វាមីភរិយាមួយគូនេះ បានសេពគប់គ្នាអស់រយៈ១ឆ្នាំ បន្ទាប់មកក៏បានចុះអេតាស៊ីវិល បច្ចុប្បន្ន ពួកគេបានរួមរស់ជាមួយគ្នាជាប្តី និងប្រពន្ធរយៈពេល២ឆ្នាំមកហើយ។ ក្តីស្រលាញ់របស់អ្នកទាំងពីរ កាន់តែផ្អែមល្ហែម ពីមួយថ្ងៃ ទៅមួយថ្ងៃ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរ ចង់ចំណាយពេលជាមួយគ្នាឲ្យបានយូរ មុនអ្នកទាំងពីរក្លាយជាឪពុកម្តាយនៅថ្ងៃអនាគត៕
សូមទស្សនារូបខាងក្រោម៖



