អ្នកខ្លះសើចយំ មុខមាត់កូនប្រុស នាយចយ តែពេលនេះធំហើយ មុខមាត់ឡើងគួរឲ្យក្នាញ់

//s9.kh1.co/ca/ca40f6dc8fa5dad4802154e45e2d90062d6c81e5.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយរៀបការបាន ២ឆ្នាំកន្លងមកនេះ ភរិយាតារាកំប្លែង នាយ ចយ សម្រាលបានកូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់តែម្ដង។

នំពេញ៖ អាចនិយាយបានថា តារាកំប្លែង នាយ ចយ ពិតជាទទួលបានសំណាង ដែលមានភរិយាម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ហើយព្រមកសាងជិវិតគ្រួសារជាមួយលោក ដោយមិនខ្វល់មុខមាត់ ឋានៈ លុយកាក់នោះទេ តែនាង ស្រលាញ់លោក ជាលោក ទោះបីមានអ្នកដទៃនិយាយបែបណា ក៏មិនខ្វល់ សំខាន់អ្នកទាំងពីររស់នៅមានក្ដីសុខគឺគ្រប់គ្រាន់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើគិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍មកទល់នឹងពេលនេះមានរយៈពេល ២ឆ្នាំហើយ ក្នុងនោះដែរ បច្ចុប្បន្ន លោកក៏មានកូនប្រុសម្នាក់ជាចំណងដៃក្រោយរៀបការផងដែរ។ អ្វីដែលសំខាន់នោះ កូនប្រុសរបស់តារាកំប្លែងរូបនេះ កើតមកមានសុខភាពល្អ និងមានមុខមាត់ស្អាតកាត់ទៅរកម្ដាយយ៉ាងដូច្នោះដែរ។ បើនិយាយដល់ ជិវិតគ្រួសារវិញ ឃើញថា ស្វាមីភរិយាមួយគូនេះ​តែងតែបង្ហោះរូបស្វីតៗជុំគ្រួសារ យ៉ាងស្អិតរមួតបង្អួតលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។

ជាក់ស្ដែង  កូនប្រុស នាយ ចយ មានឈ្មោះ ភិច ណាឃីន ហើយពេលនេះកុមារារូបនេះមានអាយុ ១ឆ្នាំហើយ ចំណែករូបសម្បត្តិឃើញស្រស់សង្ហា មានមុខមាត់គួរឲ្យក្នាញ់តែម្ដង។ ហើយពេលនេះ កូនប្រុសតារារូបនេះ ក៏កាន់តែធំពេញរូបពេញរាងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរពីរូបសម្រស់ក្មេងប្រុសរូបនេះគ្រប់ៗគ្នាតែម្ដ។

ម្យ៉ាងវិញទៀត ធ្លាប់តែលឺអ្នកលេងបណ្ដាញសង្គមមួយចំនួន និយាយថា ពេលដែលកូនប្រុសតារាកំប្លែងរូបនេះ ធំឡើងអាច និងមានមុខមាត់កាត់ទៅតាមលោក តែផ្ទុយទៅវិញ គឺកុមារារូបនេះ មានមុខស្អាតគួរឲ្យស្រលាញ់ខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាយ ចយ និង ភរិយា
នាយ ចយ និង ភរិយា
នាយ ចយ ជាមួយភរិយា និងកូនប្រុស
នាយ ចយ ជាមួយភរិយា និងកូនប្រុស
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
កូនប្រុសនាយ ចយ
នាយ ចយ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T