អស់ល្អនឹងគ្នាបាត់! Barca ព្រមានឲ្យខ្សែប្រយុទ្ធម្នាក់នេះ អង្គុយកៅអីបម្រុងពេញ១រដូវកាល ប្រសិនបើរូបគេមិនព្រមចាកចេញ

//s9.kh1.co/f2/f241f6e83e2864dc7c77ff4a1b97750832965d3a.jpg
កីទ្បា

 ១៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Barca ព្រមានឲ្យ Suarez អង្គុយកៅអីបម្រុងពេញ១រដូវកាល ប្រសិនបើរូបគេមិនព្រមចាកចេញ

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែប្រយុទ្ធ Luis Suarez អាចនឹងទទួលបានវាសនា ដូច Gareth Bale នៅ Real Madrid ដោយត្រូវមានឈ្មោះបានត្រឹមអង្គុយកៅអីបម្រុងពេញ១រដូវកាល ប្រសិនបើរូបគេបដិសេធមិនព្រមចាកចេញពី ​Barcelona នារដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Luis Suarez
កីឡាករ Luis Suarez

ជើងស៊ុតជម្រើសជាតិអ៊ុយរ៉ាហ្កាយ មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូ Barca ថ្មីលោក Ronald Koeman នោះទេ ដោយរូបគេត្រូវបានគ្រូបង្វឹកសញ្ជាតិហូឡង់ប្រាប់ឲ្យស្វែងរកទ្រនំថ្មីនៅរដូវក្ដៅនេះ។

  លោក Ronald Koeman
  លោក Ronald Koeman

ជាមួយគ្នានេះ បើតាមកាសែតអេស្ប៉ាញ Sports បានឲ្យដឹងថា ប្រសិនការផ្ទេរទៅ Juventus បរាជ័យ នោះ Suarez នឹងមានវាសនា ដូចទៅនឹង Bale នៅ Real Madrid អ៊ីចឹងដែរ។

Bale ត្រូវបានលោក Zinedine Zidane ផ្ដល់ឱកាសឲ្យចូលលេងបានត្រឹម ២០ប្រកួតប៉ុណ្ណោះ កាលពីរដូវកាលមុន ដោយសារតែ Real Madrid ចង់ឲ្យរូបគេចាកចេញ ព្រោះមិនចង់ចំណាយច្រើន ទៅលើប្រាក់ពលកម្មដ៏ខ្ពស់របស់ជម្រើសជាតិវែលស៍រូបនេះបន្តទៀត។

កីឡាករGareth Bale
កីឡាករGareth Bale

ដោយឡែក សម្រាប់ Suarez វិញ ប្រភពដដែលបានបន្ថែមថា បានទាមទារឲ្យ Barca បង់ថ្លៃកុងត្រាដែលនៅសេសសល់រយៈពេល១ឆ្នាំទៀតរបស់គេ ប៉ុន្តែក្លិបយក្សតំបន់កាតាឡាន់​មិនព្រម។

គួររម្លឹកដែរថា Suarez បានចំណាយពេល៦ឆ្នាំហើយនៅទឹកដី Camp Nou ក្នុងនោះគេរកបាន១៩៨គ្រាប់ឲ្យ Barca ជាប់ឈ្មោះជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ លំដាប់ទី៣ប្រចាំប្រត្តិសាស្ត្រក្លិប៕

កីឡាករ Luis Suarez
កីឡាករ Luis Suarez

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T