សត្វក្អែប បើវាបានខាំអ្នក តើគួរធ្វើបែបណា?

//s9.kh1.co/e5/e5eeddf2666a3c8a5d91198b98cf69e679a0316c.jpg
យល់ដឹង

 ០៦-មិថុនា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

អ្នកមិនគួរ​មើល​រំលង​អាការៈនៅពេល​ដែល​សត្វក្អែប​ខំានោះ​ទេ​ ព្រោះ​បើ​មិន​ដូច្នេះ​ទេជាតិ​ពិស​ដែល​មាននៅក្នុង​ក្អែប​វា​អាច​ធ្វើ​ឲ្យ​អ្នកចាញ់​ អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងខ្លាំង​ទៀត​ផង។

យល់​ដឹង៖ ជាទូទៅក្អែក​ជា​សត្វ ​ដែល​រស់​នៅ​កន្លែង ​ដែល​ត្រជាក់​ហើយ​សើម​ វា​ជា​សត្វ​មាន​ពិស​ ហើយ​បើ​ចៃដន្យ ​អ្នក​ត្រូវ​សត្វ​ក្អែប​ទិច ពិស​របស់​វា​នឹ​ងអាចធ្វើ​ឲ្យ ​ស្បែក​បរិវេណ​នោះ​ឡើង​ហើម​ ក្រហម ឈឺពើត អាច​ស្ពឹក ​និង​មាន​អារម្មណ៍ ​ចុកចាប់​ខ្លាំង។​ សម្រាប់អ្នក​ខ្លះ​ដែល​ចាញ់​ សារជាតិ​ពិសរ​​បស់​សត្វ​ក្អែប អាច​បង្ក​ការ​គ្រុន រមូលពោះ​ក្អួត​ និង​បាក់កម្លាំង​ទៀតផង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាការៈពេល​ក្អែប​ខាំ
អាការៈពេល​ក្អែប​ខាំ

*​វិធី​សង្ក្រោះបឋម​ពេល​ដែលសត្វ​ក្អែប​ទិច
បើសិន​ត្រូវ​សត្វក្អែ​បខាំ​ បរិវេណ​ដៃ​និង​ជើង ចាំបាច់​ត្រូវ​ព្យាយាម​ ដាក់​សំ​យ៉ុង​ដៃ​ចុះ ​ឱ្យបាន​ទាប​បំផុត​។ ​ប៉ុន្តែ​បើ​ក្នុងករណី ​ដែល​​ត្រូវ​ខាំ​នៅត្រង់ ​ម្រាមដៃ​និង​ម្រាមជើង ត្រូវ​​រក​ខ្សែ​ឬ ​ក្រណាត់ ​មក​ចង​រុំ​ត្រង់​គន្លាក់ដៃ ​ដើម្បី​ការពារ​សារជាតិ ​ពិស​​រីក​រាលដាល់ ​ទៅ​កាន់​កន្លែង​ផ្សេងទៀត​។

សត្វ​ក្អែប
សត្វ​ក្អែប

ក្រោយ​ពី​នោះ ​ត្រូវយក​​អាល់កុល ​ឬ​ធ្វើ​ការលាង​សម្អាត ​ដោយ​ទឹកក្បុង​ពី ​ផ្លែ​កន្ទឹម​ធ្វើ​ការសម្អា​តរោគ​។​ បន្ទាប់ពី​នោះ​ឱ្យធ្វើ​ការ ​ស្អំ​ទឹក​ត្រជាក់ ​ត្រង់​បរិវេណ​ដែល​ត្រូវ​ខាំ ​ដើម្បី​កាត់បន្ថយ ​នូវ​អាការៈ​ហើម​និង ​លេបថ្នាំ​ដើម្បី​បំបាត់​ អា​ការៈឈឺចាប់​។​ ដោយឡែក ​សម្រាប់​ការព្យាបាល​បឋម ​របស់​អ្នកស្រុក ​តាម​តំបន់​ខ្លះ ​គេ​បាន​ណែនាំ​ឱ្យ​ប្រើ​ត្រង់​កន្លែង​ ដែល​សត្វ​ក្អែ​​ប​ខាំ​នោះ​ជូត​ ដោយ​ទឹកខ្មេះ​ឬ ​ប្រើ​ជ័រ​ល្ហុង​ខ្ចី ធ្វើការ​ប៉ាត​ពី​លើ​ដើម្បី​ ជួយ​កាត់បន្ថយ​ អា​ការឈឺចាប់​ មួយ​ចំនួន​ទៅវិញ។​

សត្វ​ក្អែប
សត្វ​ក្អែប

ទោះបី​យ៉ាងណា ​ក្រោយពី​ធ្វើការ​បំបាត់ ​ដើម្បី​កាត់បន្ថយ ​អា​ការឈឺចាប់​ហើយ គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល ​បំបាត់​អាការ​ភ្លាម​។ ​ចំពោះ​អ្នក​ខ្លះ ​ដែល​បណ្តែតបណ្តោយ ​ទុកចោល​អាច​ប្រឈម ​ជាមួយ​ការឆ្លង​មេ​​រោគ ឈឺ​ហើម​មុខ​ដំបៅ​មាន​ខ្ទុះ បន្ទាប់​មក​សាច់​កន្លែង​នោះ ​នឹង​ងាប់​រហូត​ដល់​ថ្នាក់ ​ត្រូវ​កាត់ចោល​ក៏​មាន​ផង​ដែរ​។​ ក្នុង​ករណី​ បើ​អាការ​ធ្ងន់ធ្ងរ​ គប្បី​ទៅ​រក​គ្រូពេទ្យ ​ធ្វើការ​ព្យាបាល​បំបាត់ ​ទើប​ជា​វិធី​ល្អ​បំផុត​។

សត្វ​ក្អែប
សត្វ​ក្អែប

*វិធីការពារសត្វក្អែប វារចូលផ្ទះ

សត្វក្អែបវាចូលចិត្ត នៅទីកន្លែងមានសំណើម ដូចជាបន្ទប់ទឹក កន្លែងដាក់រ៉ូប៊ីណូទឹក ដុំឥដ្ឋ ។ល។  ដូច្នេះដើម្បីការពារ កុំឲ្យវាចូលក្នុងផ្ទះឬ កុំឲ្យវា វារចូលជិត មានវិធីងាយៗ ដូចខាងក្រោម ៖

I… វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ ដោយវិធីធម្មជាតិ

. ទឹកខ្មេះ ៖ ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយ ជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។

. ចិញ្ចឹមមាន់ ៖ ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែប បានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់ របស់សត្វមាន់ ។

.  កំបោរ ៖ យកកំបោរទៅរោយ នៅបរិវេណមានសំណើម ព្រោះសត្វក្អែប ចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ាន ចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញ ពីកន្លែងនោះដែរ ។

. សាប៊ូ ៖ យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬ គែមបំពង់ទឹក ឬ មាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែប វារឡើងមកតាមបំពង់ មាន​សាប៊ូ វានឹងមិនហ៊ាន វារមកឡើយ ។

សត្វ​ក្អែប
សត្វ​ក្អែប

. សម្អាតផ្ទះឱ្យបានញឹកញាប់ ​៖ គួរយកពេលវេលា ដើម្បីសម្អាតផ្ទះ ឲ្យមានរបៀបរៀបរយ អីវ៉ែអីវ៉ាន់ ត្រូវបោះចោល គួរតែបោះចោល ។ បើមានសួនមុខ ឬ ក្រោយផ្ទះ ត្រូវកាត់ស្មៅឲ្យខ្លី ស្លឹកឈើដែលធ្លាក់មក កុំទុកយូរ ប្រមូលដុតចោល ឬ ទុកធ្វើជី បើទុក នាំសត្វមានពិសជ្រកនៅ ។ សៀវភៅចាស់ៗ ឬរបស់របរផ្សេងៗ គួរទុកនៅកន្លែងដែល មានពន្លឺថ្ងៃចាំងចូល ព្រោះសត្វក្អែប និង សត្វមានពិស មិនចូលចិត្តពន្លឹថ្ងៃទេ ។

*វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី

សត្វ​ក្អែប
សត្វ​ក្អែប

. ថ្នាំសំលាប់សត្វល្អិត Stargle G ៖ ប្រភេទថ្នាំ សំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើ ការពារដើមឈើហូបផ្លែ ពី​សត្វ​ល្អិត​ស៊ី​ផ្សេងៗ។ យើងយកវាទៅរោយ នៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ ។

. ប្រើថ្នាំកម្ចាត់សត្វក្អែប DAISO ៖ ថ្នាំនេះមានឈ្មោះDAISO ជាថ្នាំដុំៗ សម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។ យើងយកវាទៅដាក់ នៅកន្លែងដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូ ដែលបៀក​ស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។

ប្រភព៖ Pegasuspest , Health

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T