ប្អូន Hazard ស៊ុតហ្វ្រីឃីកកោងស្អាតណាស់យប់មិញ! Dortmund ហូបក្រុម Duisburg ៥-០ ក្នុងការប្រកួតបើកឆាកពាន DFB-Pokal (មានវីដេអូ)

//s9.kh1.co/ea/ea4ad16b15b784f88c9f965f0ad07ca8c7d8e404.jpg
កីទ្បា

 ១៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Dortmund លត់ក្រុម Duisburg ៥-០

អាល្លឺម៉ង់៖ ក្រុម Borussia Dortmund នៅតែបន្តបង្ហាញទម្រង់លេងបានល្អ ជាក់ស្ដែងកាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ ពួកគេបានលត់ក្រុមម្ចាស់ផ្ទះ Duisburg យ៉ាងចាស់ដៃដោយលទ្ធផល៥ទល់នឹង០ឯណោះ ក្នុងការប្រកួតជុំទី១ ពានរង្វាន់ DFB-Pokal (ឬ German Cup )។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

គិតត្រឹមតង់ទី១ ក្រុម Dortmund ស៊ុតនាំមុខមុន៣គ្រាប់ ដោយគ្រាប់ទី១ ជាការស៊ុតបាល់ពន័យ១១ម៉ែត្ររបស់គោលដៅក្រុម Man UTD កីឡាករ Jadon Sancho ចំណែកឯគ្រាប់ទី២ រកបានដោយខ្សែបម្រើវ័យក្មេងចំណូលថ្មី Jude Bellingham រីឯគ្រាប់ទី៣ ជាការលើកបាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់ប្អូនប្រុសបង្កើតរបស់ Hazard គឺកីឡាករ Thorgan Hazard

ការទាត់បាល់ប៉េណាល់ទីរបស់ Sancho
ការទាត់បាល់ប៉េណាល់ទីរបស់ Sancho
ការទាត់ហ្វ្រីឃីករបស់ប្អូនប្រុស Hazard
ការទាត់ហ្វ្រីឃីករបស់ប្អូនប្រុស Hazard

ដោយឡែក២គ្រាប់ទៀត ធ្វើបាននៅតង់ទី២ សម្រេចទីដោយខ្សែបម្រើ Giovanni Reyna និងម្ចាស់អាវលេខ ១១ Marco Reus

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

គួរឲ្យដឹងដែរថា ក្រោយរកបាន១គ្រាប់កាលពីយប់មិញ បានធ្វើឲ្យខ្សែបម្រើ Bellingham ក្លាយជាកីឡាករវ័យក្មេងជាងគេ ដែលទាត់បញ្ចូលទីឲ្យក្រុមឈុតធំរបស់ Dormund ពោលគឺក្នុងវ័យ១៧ឆ្នាំនិង៧៧ថ្ងៃ៕

១គ្រាប់របស់កីឡាករ Jude Bellingham 
១គ្រាប់របស់កីឡាករ Jude Bellingham 

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T