ស្ងាត់ៗ គង់ សុជាតិ និង ស្វាមី ធ្វើដូចកម្លោះក្រមុំ បណ្តើរគ្នាយ៉ាងស្វីត ក្នុងដំណើរកម្សាន្ត

//s9.kh1.co/68/68bc95cbb267f8f37ab77f3b400ea69a1456feee.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទៅលំហែកាយជាមួយនឹងក្រុមគ្រួសារនៅលើកោះលើកនេះ ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង​ គង់ សុជាតិ​ ព្រមជាមួយនឹងស្វាមី បង្ហាញពីភាពផ្អែមល្ហែម បណ្ដើរគ្នាយ៉ាងរ៉ូមែនទិក។

ខេត្តព្រះសីហនុ៖ មួយរយៈនេះ ឃើញថា ពិធីការិនីដ៏ឆ្នើម អ្នកនាង គង់ សុជាតិ និងស្វាមីរបស់នាង លោក ជា វិបុល កាន់តែមានភាពល្អូនល្អើន និងក្ដីសុខនៅក្នុងរង្វង់គ្រួសារ ដែលតែងតែ បើកបង្ហាញពីសកម្មភាព​ស្វីតៗជាច្រើន នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនា ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ អ្នកនាង គង់ សុជាតិ បាននាំចំណីអារម្មណ៍ថ្មីមួយទៀត ជូនដល់ទស្សនិកជនជាច្រើន ខណៈពេលដែលនាងនិងក្រុមគ្រួសារ ជាពិសេស ស្វាមីជាទីស្រលាញ់ បាននាំគ្នាទៅកម្សាន្តនៅលើកោះ ព្រមជាមួយនឹងភាពរីករាយ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន រង់ចាំមើលពីភាពផ្អែមល្ហែមរបស់អ្នកទាំង ក្នុងពេលទៅលំហែកាយលើកនេះ។ 

ក្នុងនោះដែរ អ្នកនាង បានបង្ហាញរូបភាពគូស្វីតៗ ជាមួយនឹងស្វាមីរបស់នាង បណ្ដើរកៀកដៃគ្នាយ៉ាងរ៉ូមែនទិក ពោរពេញដោយស្នាមញញឹមយ៉ាងមានសុភមង្គល ដែលអាចនិយាយបានថា ស្វាមីភរិយាមួយគូនេះ ពិតជាមានភាពល្អូកល្អើនផ្អែមល្ហែមនឹងគ្នាមិនចេះដាច់ ព្រមទាំងជាជីវិតគូដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

គង់ សុជាតិ 
គង់ សុជាតិ 
គង់ សុជាតិ 
គង់ សុជាតិ 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង  កូនស្រី
គង់ សុជាតិ និង  កូនស្រី
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិ និង ស្វាមី 
គង់ សុជាតិជា វិបុល
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T