ឃើញហើយចង់ភ្លឹក! ក្រោយឃើញ ផេន ខេត បង្ហាញក្បាលពោះ ខណៈតែងខ្លួនជាបុរស

//s9.kh1.co/6b/6b897d024e30f137925797ab74f8babf90c1b39a.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាគួរឲ្យភ្ញាក់ផ្អើល ស្ទើរតែគ្រប់ពេល ធ្លាប់តែឃើញ ផេន ខេត តែងខ្លួនជាមនុស្សស្រីមានរូបសម្រស់ស្អាត តែពេលឃើញនាងតែងខ្លួនជាបុរស ព្រមទាំងបង្ហាញក្បាលពោះមើលសឹងមិនស្គាល់។

ភ្នំពេញ៖ តារាកំប្លែង និងពិធីការិនីកញ្ញា ផេន ខេត បច្ចុប្បន្នកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងមានអ្នកចូលចិត្តផងដែរ។ ក្រោយជោគជ័យលើវិថីសិល្បៈ បន្ទាប់ពីខំកសាងកេរ្តិ៍ឈ្មោះអស់ជាច្រើនឆ្នាំ កន្លងមកនេះ តារាភេទទី៣រូបនេះ​ កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈច្រើនជាងមុនសឹងតែមិនមានពេលទំនេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីមានការងារច្រើនយ៉ាងណាក្ដី តែនាងនៅតែអាចថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាតបានដដែល ជាពិសេស មួយរយៈចុងក្រោយនេះ តារារូបនេះ កាន់តែមានពូកែតុបតែងខ្លួនបានសាកសមជាមួយនឹងដងខ្លួន ទោះមានមាឌធំបន្តិចមែន។ ជាពិសេស គ្រប់ពេល ផេន ខេត ធ្វើខ្លួនម្ដងៗពិតជាស្រស់ស្អាតផូរផង់មិនចាញ់នារីមានរាងស្រឡូនប៉ុន្មានឡើយ ហើយមុខមាត់នាងនាពេលនេះ រឹតតែស្រស់សោភាជាងពេលមុនៗថែមទៀតផង។ 

តួយ៉ាង ទស្សនិកជនធ្លាប់តែឃើញ ផេន​ ខេត ស្លៀកពាក់ជាមួយស្រីបន្ទាប់ពីធ្វើការកែភេទ ពីបុរសទៅមនុស្សស្រីនោះ តែមុននេះបន្តិច មិត្តភក្ដិរួមអាជីព ដែលជាកញ្ញា យ៉េយ៉េ បានទម្លាយរូបភាពមួយសន្លឹករបស់ ផេន ខេត ពេលតែងខ្លួន ពាក់សក់ជាបុរស ព្រមទាំងបង្ហាញនៅក្បាលពោះធំ អង្គុយមានកាយវិការបែបបុរសរឹងមាំ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមើលសឹងតែមិនស្គាល់ តែគ្រប់ពេលឃើញតារារូបនេះ តែងខ្លួនស្អាតៗជាមនុស្សស្រីតែប៉ុណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T