គ្រាប់ទី២ James ស៊ុតស្អាតណាស់! Chelsea លត់ Brighton ៣-១ ក្នុងប្រកួតដំបូងនៅ Premier League យប់មិញនេះ(មានវីដេអូ)

//s9.kh1.co/e3/e3ff3f933d1cf98ad83a6ddedbb189308b823b96.jpg
កីទ្បា

 ១៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិបលោក Frank Lampard រកបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាក Premier League រដូវកាល២០២០/២១​ យប់មិញនេះ

អង់គ្លេស៖ លោកគ្រូបង្វឹក Frank Lampard កំពុងតែមានសម្ពាធខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាម្ចាស់ក្លិបផ្ទាល់ក្រោយចំណាយទុនធំទិញយកកីឡាករល្អៗមករួមក្រុមនៅរដូវក្ដៅនេះ។ ជាការពិតណាស់ចំណាយធំបែបនេះ ការរំពឹងមកវិញក៏ធំដូចគ្នា ពោលលោក Lampard ត្រូវធ្វើយ៉ាងណាខិតខំនាំយកជ័យជម្នះឲ្យបានច្រើនដល់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Chelsea
ក្រុមកីឡាកររបស់ក្លិប Chelsea

ដោយឡែកនៅក្នុងការប្រកួតបើកឆាកនៃក្របខណ្ឌ Premier League រដូវកាលថ្មីយប់មិញនេះ ក្លិប Chelsea មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ពោលបានយកឈ្នះក្រៅដីទៅលើក្លិប Brighton ដោយលទ្ធផល១ទល់នឹង៣។

ការដួលក្នុងតំបន់គ្រោះថ្នាក់របស់កីឡាករ Timo Werner
ការដួលក្នុងតំបន់គ្រោះថ្នាក់របស់កីឡាករ Timo Werner
  កីឡាករ Jorginho
  កីឡាករ Jorginho

កីឡាករចំណូលថ្មី Timo Werner ជាអ្នកបង្កើតឱកាសបាល់ប៉េណាលទីឲ្យកីឡាករ Jorginho ស៊ុតបានមួយគ្រាប់នាំមុខមុននៅនាទីទី២៣។ យ៉ាងណាមិញចូលដល់តង់ទី២ក្លិប Brighton ក៏មានឱកាសតាមបានស្មើវិញពីការស៊ុតលើដំបូលទូកផុតដៃអ្នកចាំទី Kepa ពីសំណាក់កីឡាករ Leandro Trossard នៅនាទីទី៥៤។ 

ការស៊ុតរបស់កីឡាករ Leandro Trossard
ការស៊ុតរបស់កីឡាករ Leandro Trossard

មិនបានប៉ុន្មាននាទីក្រោយមក Reece James ស៊ុតមួយជើងពីចម្ងាយយ៉ាងស្រួចផុតដៃអ្នកចាំទីរបស់ក្លិប Brighton រកបានគ្រាប់នាំមុខវិញឲ្យ Chelsea ។ ហើយគ្រាប់ទី៣ដែលធានាមាន៣ពិន្ទុនោះ​រកបានដោយការស៊ុតរបស់កីឡាករខ្សែការពារ Kurt Zouma ៕

កីឡាករ Reece James និង Kurt Zouma
កីឡាករ Reece James និង Kurt Zouma
ការប្រកួតរវាងក្លិប Brighton និង Chelsea

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T