លេងសើចម៉េចបាន! Aston Villa ព្រមព្រៀងតម្លៃជាមួយ Lyon ហើយ ជុំវិញការផ្ទេរយកជើងស៊ុតម្នាក់នេះ

//s9.kh1.co/0b/0bade1558a13f7a3a8d94b9b887020c2a5fd65a6.jpg
កីទ្បា

 ១៥-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Aston Villa ព្រមព្រៀងតម្លៃជាមួយ Lyon ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Bertrand Traore

អង់គ្លេស៖ ក្លិប Aston Villa ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមចំណាយ១៧លានផោន (ឬប្រមាណ២១លានដុល្លារ) ទៅឲ្យក្លិប Lyon ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Bertrand Traore

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Traore
កីឡាករ Traore

Aston ហាក់មមាញឹកខ្លាំងនៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ជាក់ស្ដែងពួកគេទិញបានកីឡាករ២រូបរួចមកហើយ រួមមាន ខ្សែការពារស្លាបស្ដាំ Matty Cash ពីក្លិប Nottingham Forest និងខ្សែប្រយុទ្ធ Ollie Watkins ពីក្លិប Brentford ខណៈបច្ចុប្បន្នក្លិបដែលឈរក្នុងចំណាត់ថ្នាក់លេខ១៧ នៅ Premier League រដូវកាលមុនមួយនេះ ក៏កំពុងខិតជិត នឹងយកបានអ្នកចាំទី Emiliano Martinez ពី Arsenal មកកាន់ទឹកដី Villa Park ផងដែរ។

កីឡាករ Matty Cash និង Ollie Watkins
កីឡាករ Matty Cash និង Ollie Watkins

ជាមួយគ្នានេះ​ បើយោងតាមរបាយការណ៍របស់កាសែត Sky Sports កីឡាករ Traore នឹងវិលត្រឡប់មកលេងនៅក្របខណ្ឌ​ Premier League វិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីក្លិប Aston ព្រមព្រៀងតម្លៃ១៧លានផោន ផ្ទេរយកអតីតខ្សែប្រយុទ្ធក្រុម Chelsea ដែលធ្លាប់បង្ហាញខ្លួនបាន១៦ប្រកួត ឲ្យក្រុមតោខៀវ នៅរដូវកាល ២០១៥/១៦ រូបនេះ។

Traore កាលនៅ Chelsea
Traore កាលនៅ Chelsea

ប្រភពដដែលបានបន្ថែមទៀតថា Traore បានយល់ព្រមកុងត្រា៥ឆ្នាំជាមួយក្រុម Aston ខណៈរូបគេនឹងធ្វើដំណើរមកកាន់កីឡដ្ឋាន Villa Park នាថ្ងៃពុធ ទី១៦ ខែសីហាខាងមុខនេះ បន្ទាប់ពីធ្វើតេស្តសុខភាពជោគជ័យកាលពីថ្ងៃច័ន្ទកន្លងទៅ។

កីឡាករ Traore
កីឡាករ Traore

គួររម្លឹកផងដែរថា Traore បានផ្លាស់ទៅចូលរួមជាមួយ Lyon កាលពីឆ្នាំ២០១៧។ គិតមកទល់ពេលនេះ គេរកបាន៣៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១២៥ប្រកួតឲ្យក្លិបយក្សបារាំង៕

កីឡាករ Traore
កីឡាករ Traore

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T