ចូលរួមសោកស្តាយ! តារាស្រីដែលសង្ស័យថា ធ្វើអត្តឃាតម្សិលមិញ ពេលនេះទទួលមរណភាពហើយ

//s9.kh1.co/5c/5c82bec9a37093e696f868fca2817b6ec3517c0e.png
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែង Oh In Hye បានទទួលមរណភាព នៅថ្ងៃទី ១៤ ខែកញ្ញា ក្នុងវ័យ ៣៦ឆ្នាំ ដោយសារធ្វើអត្តឃាត កាលពីថ្ងៃម្សិលមិញ។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ យោងតាមរបាយការណ៍ផ្តាច់មុខពី Dispatch បានឲ្យដឹងថា តារាស្រី Oh In​ Hye ត្រូវបានគេរកឃើញថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយពីបានដួលសន្លប់ នៅក្នុងផ្ទះរបស់នាង ដែលគេសង្ស័យថា ជាករណីប៉ុនប៉ងធ្វើអត្តឃាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាអកុសល ពេលនេះមានគេរាយការមកថា តារាស្រីរូបនេះមិនអាចជួយសង្គ្រោះបានឡើយ នាងបានទទួលមរណភាពទៅហើយ គឺនៅថ្ងៃទី ១៤ ខែកញ្ញា ក្នុងវ័យ ៣៦ឆ្នាំ។

គួរបញ្ជាក់ផងដែរថា កាលពីមុនមានសេចក្តីរាយការណ៍មកថា​ នាងបានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងផ្ទះរបស់នាង នៅតំបន់ Song Do បន្ទាប់មកមិត្តភក្តិរបស់នាង បានរកឃើញនាងកំពុងសន្លប់ ហើយក៏បានហៅឡានពេទ្យជាបន្ទាន់។

ភ្លាមៗនោះ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលបន្ទាន់។  តែចុងក្រោយនាងនៅតែ មិនអាចធូរស្រាលបាន ក៏ដាច់ខ្យល់ស្លាប់ដោយសារតែគាំងបេះដូងតែម្ដង។

ពិធីបុណ្យសពរបស់តារាសម្តែងរូបនេះ នឹងត្រូវធ្វើឡើងជាលក្ខណៈឯកជន ហើយការបញ្ចុះសពនឹងធ្វើឡើង នៅថ្ងៃទី ១៦ នេះ៕

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសព!

Oh In​ Hye
Oh In​ Hye
Oh In​ Hye
Oh In​ Hye
Oh In​ Hye
Oh In​ Hye
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T