ធ្លាប់តែឃើញ Bella បែបសុភាពស្រទន់ៗ ដល់ពេលផាត់មុខកាចៗដូច្នេះ មើលមិនចង់ស្គាល់

//s9.kh1.co/f8/f8de8085b4a2854559045d76c9535e31598e3fbc.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ តារាសម្ដែងស្រីល្បីឈ្មោះ Bella Ranee លេងខ្លួនក្នុងស្ទាយ៍តែងមុខមាត់ថ្មីប្លែក ដែលកម្រនឹងបានឃើញ ធ្វើឲ្យហ្វេនៗជាច្រើន ចំណាំមុខនាងសឹងមិនចង់បាន

ថៃ៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី Bella Ranee កាន់តែមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈ ជាមួយនឹងការគាំទ្រ និងការតាមដាន ពីទស្សនិកជនជាច្រើន ទាំងការងារ ព្រមទាំងរឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនត្រឹមតែមានសមត្ថភាពសម្ដែងបានយ៉ាងល្អ តែ Bella ក៏មានការតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ថ្មីៗ យ៉ាងទាន់សម័យ ដែលទទួលបានការពេញចិត្ត ពីហ្វេនៗគ្រប់ៗគ្នា ជាពិសេស ថ្មីៗនេះ នាងបានចេញមកបង្ហាញខ្លួន ជាមួយនឹងការតុបតែងមុខមាត់យ៉ាងប្លែកខុសពីរាល់ដង ដែលកំពុងតែធ្វើឲ្យហ្វេនៗគ្រប់គ្នា មានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្ទាយ៍មួយនេះ ។ 

នៅក្នុងនោះដែរ នាងបានមកជាមួយនឹង ការតែងមុខមាត់ ដោយគូសភ្នែកពណ៌ខ្មៅយ៉ាងដិត និងមានស្ទាយ៍សក់បែបសាមញ្ញធម្មតា ប៉ុន្តែ ជាមួយនឹងការលេងទឹកមុខដ៏កាច បានធ្វើឲ្យនាងពិតជាមានការផ្លាស់ប្ដូរខ្លាំងដែលអាចនិយាយបានថា នេះជារូបភាពដ៏កម្រ ខណៈពេលដែលនាងបានតែងខ្លួនប្លែកបែបនេះ  ហើយក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន  ស្ទើរតែមិនអាចចំណាំនាងបាន៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Bella 
 Bella 
 Bella 
 Bella 
 Bella 
 Bella 
 Bella 
 Bella 
 Bella 
 Bella 
ស្ទាយ៍ថ្មី របស់ Bella 
ស្ទាយ៍ថ្មី របស់ Bella 
ស្ទាយ៍ថ្មី របស់ Bella 
ស្ទាយ៍ថ្មី របស់ Bella 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T