ថៃ៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី Bella Ranee កាន់តែមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈ ជាមួយនឹងការគាំទ្រ និងការតាមដាន ពីទស្សនិកជនជាច្រើន ទាំងការងារ ព្រមទាំងរឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មិនត្រឹមតែមានសមត្ថភាពសម្ដែងបានយ៉ាងល្អ តែ Bella ក៏មានការតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ថ្មីៗ យ៉ាងទាន់សម័យ ដែលទទួលបានការពេញចិត្ត ពីហ្វេនៗគ្រប់ៗគ្នា ជាពិសេស ថ្មីៗនេះ នាងបានចេញមកបង្ហាញខ្លួន ជាមួយនឹងការតុបតែងមុខមាត់យ៉ាងប្លែកខុសពីរាល់ដង ដែលកំពុងតែធ្វើឲ្យហ្វេនៗគ្រប់គ្នា មានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្ទាយ៍មួយនេះ ។
នៅក្នុងនោះដែរ នាងបានមកជាមួយនឹង ការតែងមុខមាត់ ដោយគូសភ្នែកពណ៌ខ្មៅយ៉ាងដិត និងមានស្ទាយ៍សក់បែបសាមញ្ញធម្មតា ប៉ុន្តែ ជាមួយនឹងការលេងទឹកមុខដ៏កាច បានធ្វើឲ្យនាងពិតជាមានការផ្លាស់ប្ដូរខ្លាំងដែលអាចនិយាយបានថា នេះជារូបភាពដ៏កម្រ ខណៈពេលដែលនាងបានតែងខ្លួនប្លែកបែបនេះ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្ទើរតែមិនអាចចំណាំនាងបាន៕
សូមទស្សនារូបភាពខាងក្រោម៖