ពូដូមើលឃើញថាល្អ! Ronaldo ជំរុញឲ្យ Juventus តាមទិញខ្សែបម្រើឆ្នើមនៅ Ligue 1 រូបនេះ

//s9.kh1.co/2d/2dc936fc49018c09b235cb569c501239d1cd8836.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ronaldo ជំរុញឲ្យ Juventus តាមទិញខ្សែបម្រើ Houssem Aouar ពី Lyon

បរទេស៖ បើតាមរបាយការណ៍របស់ទស្សនាវដ្តី Don Balón បានឲ្យដឹងថាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជំរុញឲ្យថ្នាក់ដឹងនាំក្លិបសេះបង្កង់ Juventus តាមទិញខ្សែបម្រើឆ្នើមរបស់ក្លិប Lyon ម្នាក់មករួមក្រុមនៅរដូវក្ដៅនេះគឺកីឡាករ Houssem Aouar ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar

ក្នុងនោះកីឡាករវ័យ២២ឆ្នាំរូបនេះក៏ជាគោលដៅតាមទិញដ៏ធំមួយផងដែររបស់ក្លិបកាំភ្លើងធំ Arsenal ពោលលោកគ្រូបង្វឹក Mikel Arteta គ្រោងយករូបគេមកជំនួសកន្លែងរបស់កីឡាករ Mesut Ozil ដែលនឹងត្រូវចាកចេញពីក្លិបនៅពេលដ៏ខ្លីខាងមុខនេះ។ 

  កីឡាករ Houssem Aouar
  កីឡាករ Houssem Aouar
  កីឡាករ Mesut Ozil
  កីឡាករ Mesut Ozil

គួរបញ្ជាក់ថាក្រោយពី Lyon បានទម្លាក់ Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលមុននេះ Ronaldo មើលឃើញថា Houssem Aouar មានសមត្ថភាពគ្រប់គ្រាន់អាចមកបំពេញចន្លោះប្រហោងនៅតំបន់កណ្តាលរបស់ Juventus បាននៅរដូវកាលថ្មីនេះ៕

កីឡាករ Cristiano Ronaldo និង Houssem Aouar
កីឡាករ Cristiano Ronaldo និង Houssem Aouar

ប្រភពcaughtoffside

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T