ថ្ងៃកំណើតឆ្នាំនេះ RM បរិច្ចាគប្រាក់ ១០០ លានវ៉ុនទៅកាន់សារមន្ទីរ ព្រោះតែគោលបំណងនេះ

//s9.kh1.co/4e/4e949cfed15be3e929675daa387cfe8691ab5ddc.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នេះជាការប្រារពពិធីខួបកំណើត ដ៏មានអត្ថន័យរបស់ RM ប្រធានក្រុម BTS ក្រុមចម្រៀង Kpop ដែលជាប់ឈ្មោះជា ក្រុមចម្រៀងផ្ដល់ឥទ្ធិពលវិជ្ជមាន ដល់មនុស្សលើពិភពលោក។

កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ សារមន្ទីរជាតិសិល្បៈទំនើប National Museum of Modern and Contemporary Art (MMCA) បានឲ្យដឹងថា ប្រធានក្រុម BTS គឺ RM បានបរិច្ចាគប្រាក់ ទៅលើសកម្មភាពសប្បុរសធម៌ ចំនួន ១០០លានវ៉ុន (ប្រមាណ ៨៤,២០០ ដុល្លារ) នៅក្នុងថ្ងៃកំណើតរបស់លោក កាលពីថ្ងៃទី ១២ ខែកញ្ញា កន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
RM
RM

ប្រាក់អំណោយរបស់ RM នឹងត្រូវប្រើសម្រាប់ការបោះពុម្ពសៀវភៅដែលពិបាករក និងការបោះពុម្ពដែលទាក់ទងនឹងសិល្បៈ ដែលសៀវភៅខ្លះនឹងត្រូវបញ្ជូនទៅសាលាបឋមសិក្សាកណ្តាល និងវិទ្យាល័យ ចំនួន ៤០០កន្លែងទូទាំងប្រទេស។

RM
RM

សៀវភៅដែលបានបោះពុម្ពឡើងវិញ ក៏នឹងមានដាក់លក់ នៅក្នុងបណ្ណាគារនៃសារមន្ទីរផងដែរ។

លោក Yoon Bum Mo ជានាយកនៃសារមន្ទីរជាតិនេះ បាននិយាយថា ៖

RM បានបង្ហាញពីគោលបំណង ចង់គាំទ្រវិស័យសិល្បៈ ដូចដែលរូបគេ អាចទទួលបានចំណេះដឹង កាន់តែស៊ីជម្រៅពីសិល្បៈ តាមរយៈសៀវភៅដែលរូបគេបានអានកន្លងមក។ រូបគេបានចែករំលែកក្តីសង្ឃឹម ទៅកាន់កុមារ និងយុវវ័យ ដែលមិនមានភាពងាយស្រួល ក្នុងការចូលមើលសៀវភៅក្នុងសារមន្ទីរ ដូច្នេះពួកគេនឹងអាចទំនាក់ទំនងជាមួយសិល្បៈ បានយ៉ាងងាយស្រួល តាមរយៈសៀវភៅទាំងនេះ។ ពួកយើងពិតជារីករាយ និងភ្ញាក់ផ្អើលចំពោះគោលបំណងរបស់ RM

លោក Yoon Bum Mo
RM
RM

លោក Yoon Bum Mo បានបន្ដថា ៖

ជាមួយគ្នានេះដែរ RM តែងតែមកទស្សនាសារមន្ទីរជាប់ៗគ្នា ទោះបីជារូបគេរវល់ប៉ុណ្ណាក៏ដោយ។ រូបគេមានឥទ្ធិពលវិជ្ជមាន ក្នុងការបង្កើនចំណាប់អារម្មណ៍ទៅលើសិល្បៈ។ យើងនឹងខិតខំពង្រីកការអានសៀវភៅ អំពីសិល្បៈបន្ថែមទៀត។

លោក Yoon Bum Mo
RM
RM
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T