តារា & កម្សាន្ដ
១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុននេះជាការប្រារពពិធីខួបកំណើត ដ៏មានអត្ថន័យរបស់ RM ប្រធានក្រុម BTS ក្រុមចម្រៀង Kpop ដែលជាប់ឈ្មោះជា ក្រុមចម្រៀងផ្ដល់ឥទ្ធិពលវិជ្ជមាន ដល់មនុស្សលើពិភពលោក។
កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ សារមន្ទីរជាតិសិល្បៈទំនើប
National
Museum of Modern and Contemporary Art (MMCA) បានឲ្យដឹងថា ប្រធានក្រុម
BTS គឺ RM បានបរិច្ចាគប្រាក់ ទៅលើសកម្មភាពសប្បុរសធម៌
ចំនួន ១០០លានវ៉ុន (ប្រមាណ ៨៤,២០០ ដុល្លារ )
នៅក្នុងថ្ងៃកំណើតរបស់លោក កាលពីថ្ងៃទី ១២ ខែកញ្ញា កន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស RM
ប្រាក់អំណោយរបស់ RM នឹងត្រូវប្រើសម្រាប់ការបោះពុម្ពសៀវភៅដែលពិបាករក
និងការបោះពុម្ពដែលទាក់ទងនឹងសិល្បៈ ដែលសៀវភៅខ្លះនឹងត្រូវបញ្ជូនទៅសាលាបឋមសិក្សាកណ្តាល
និងវិទ្យាល័យ ចំនួន ៤០០កន្លែងទូទាំងប្រទេស។
RM សៀវភៅដែលបានបោះពុម្ពឡើងវិញ ក៏នឹងមានដាក់លក់ នៅក្នុងបណ្ណាគារនៃសារមន្ទីរផងដែរ។
លោក Yoon Bum Mo ជានាយកនៃសារមន្ទីរជាតិនេះ
បាននិយាយថា ៖
RM បានបង្ហាញពីគោលបំណង ចង់គាំទ្រវិស័យសិល្បៈ ដូចដែលរូបគេ អាចទទួលបានចំណេះដឹង កាន់តែស៊ីជម្រៅពីសិល្បៈ តាមរយៈសៀវភៅដែលរូបគេបានអានកន្លងមក។ រូបគេបានចែករំលែកក្តីសង្ឃឹម ទៅកាន់កុមារ និងយុវវ័យ ដែលមិនមានភាពងាយស្រួល ក្នុងការចូលមើលសៀវភៅក្នុងសារមន្ទីរ ដូច្នេះពួកគេនឹងអាចទំនាក់ទំនងជាមួយសិល្បៈ បានយ៉ាងងាយស្រួល តាមរយៈសៀវភៅទាំងនេះ។ ពួកយើងពិតជារីករាយ និងភ្ញាក់ផ្អើលចំពោះគោលបំណងរបស់ RM ។
លោក Yoon Bum Mo RM លោក Yoon Bum Mo បានបន្ដថា ៖
ជាមួយគ្នានេះដែរ RM តែងតែមកទស្សនាសារមន្ទីរជាប់ៗគ្នា ទោះបីជារូបគេរវល់ប៉ុណ្ណាក៏ដោយ។ រូបគេមានឥទ្ធិពលវិជ្ជមាន ក្នុងការបង្កើនចំណាប់អារម្មណ៍ទៅលើសិល្បៈ។ យើងនឹងខិតខំពង្រីកការអានសៀវភៅ អំពីសិល្បៈបន្ថែមទៀត។
លោក Yoon Bum Mo RM