ក្រោយ Klopp រិះគន់រឿង Chelsea ចាយលុយច្រើនទិញកីឡាករ ឥឡូវនេះ Lampard ចេញមកឆ្លើយតបវិញថា...

//s9.kh1.co/e7/e7ed337d8ab0b5b1031bc18a669c6d05da5b73cf.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Frank Lampard ថាលោក Jurgen Klopp ជាមនុស្សដែលដើរនិយាយឲ្យតែគេមើលមកខ្លួនឯងល្អ

អង់គ្លេស៖ នៅប៉ុន្មានថ្ងៃមុននេះគ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានចេញមករិះគន់ក្លិបតោខៀវ Chelsea ជុំវិញការចំណាយលុយច្រើនទិញយកកីឡាករល្អៗមករួមក្រុមនៅរដូវក្ដៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Frank Lampard និងលោក Jurgen Klopp
  លោក Frank Lampard និងលោក Jurgen Klopp

ដោយឡែកថ្មីៗនេះគ្រូបង្វឹកក្លិប Chelsea លោក Frank Lampard បានចេញមកឆ្លើយតបលើរឿងនេះថា៖ 

យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថានៅប៉ុន្មានរដូវកាលចុងក្រោយនេះ Liverpool បានចំណាយទុនមិនតិចនោះទេក្នុងការទិញកីឡាករថ្លៃៗទៅរួមក្រុម ដូចជាកីឡាករ Virgil Van Dijk, Alisson Becker, Fabinho, Naby Keita, Sadio Mane និង Mo Salah ជាដើម។ ដូចច្នេះពាក្យរិះគន់របស់ Klopp ជុំវិញរឿងដែល Chelsea ចំណាយទុនច្រើនទិញកីឡាករនៅរដូវក្ដៅនេះ ជាអ្វីដែលលោកមិនគួរនិយាយនោះទេ ព្រោះអាចនឹងជាន់ដានខ្លួនឯង។ នៅក្នុងរដូវកាលមុននេះ ក្លិបរបស់យើងត្រូវបានពិន័យមិនឲ្យទិញកីឡាករចំណូលថ្មី ទើបធ្វើឲ្យយើងខិតខំស្វះស្វែងទិញនៅរដូវក្ដៅនេះ។ ជាក់ស្តែងបច្ចុប្បន្ននេះ ក្លិបដែលអាចឈ្នះពានរង្វាន់ធំៗបាន តែងតែចំណាយលុយធំដើម្បីទិញកីឡាករល្អៗដែលអាចមកជួយនៅចន្លោះប្រហោងរបស់ក្រុមបាន៕

  លោក Frank Lampard
  លោក Frank Lampard និងលោក Jurgen Klopp
  លោក Frank Lampard និងលោក Jurgen Klopp

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T