ក្រោយពិបាកផ្ទេរយក Sancho ក្លិប Man UTD បានបង្វែរចំណាប់អារម្មណ៍ទៅខ្សែប្រយុទ្ធស្លាប៣នាក់នេះវិញ

//s9.kh1.co/46/46aff0344adfc8e9f1713cb3298ff18179dac221.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយពិបាកផ្ទេរយក Sancho ក្លិប Man UTD បានបង្វែរចំណាប់អារម្មណ៍ទៅ Bale, Perisic និង Costa

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United នឹងពិចារណាផ្ទេរយកកីឡាករ Douglas Costa, Gareth Bale ឬ Ivan Perisic ប្រសិនបើពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយលុយទិញយកខ្សែប្រយុទ្ធស្លាប Jadon Sancho ពីក្លិប Borussia Dortmund ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

Man UTD នៅតែចិញ្ចឹមចិត្តចង់បាន Sancho ប៉ុន្តែពួកគេមិនទាន់យល់ព្រមចំណាយតាមការចង់បានរបស់ Dortmund នៅឡើយទេ ពោលក្លិបយក្សអាល្លឺម៉ង់ទាមទាររហូតដល់១០៨លានផោន (ឬប្រមាណ១៣៨លានដុល្លារ) ឯណោះ សម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស។

យ៉ាងណាមិញ បើតាមរបាយការណ៍របស់កាសែត The Telegraph ក្លិបបិសាចក្រហម បានចាប់ផ្ដើមសម្លឹងទៅលើជម្រើសបន្ទាប់ដែលមានតម្លៃធូរថ្លៃជាង Sancho ហើយ។

  • ជម្រើសទី១ គឺខ្សែប្រយុទ្ធស្លាប Douglas Costa

ជម្រើសជាតិប្រេស៊ីលទំនងត្រូវ Juventus បញ្ចេញនៅរដូវក្ដៅនេះ ដោយសារតែក្លិបយក្សអ៊ីតាលី ពិបាកទ្រាំទ្រនឹងបញ្ហារបួសដ៏ញឹកញាប់របស់គេ ជាក់ស្ដែងកាលពីរដូវកាលមុន កីឡាករវ័យ៣០ឆ្នាំបង្ហាញខ្លួន បានត្រឹម២៣ប្រកួតប៉ុណ្ណោះ ក្នុងក្របខណ្ឌ​ Serie A។

  កីឡាករ Douglas Costa
  កីឡាករ Douglas Costa
  • ជម្រើសទី២ គឺកីឡាករ Gareth Bale

Bale ត្រូវបាន Real Madrid អនុញ្ញាតឲ្យចាកចេញនៅរដូវក្ដៅនេះ ដោយសារតែក្លិបមិនចង់ចំណាយច្រើនទៅលើប្រាក់ពលកម្មដ៏មហាសាលរបស់គេបន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះ Real Madrid នឹងជួយចំណាយពាក់កណ្ដាល ទៅលើថ្លៃពលកម្មរបស់ម្ចាស់អាវលេខ១១រូបនេះ ប្រសិនបើមានក្លិបណាមួយផ្ទេរយករូបគេទៅ។ គួរឲ្យដឹងដែរថា ក្នុងកុងត្រាបច្ចុប្បន្ន Bale ទទួលបានថ្លៃឈ្នួលនឿយហត់ ៦០ម៉ឺនផោនក្នុង១សប្ដាហ៍។

  កីឡាករ Gareth Bale
  កីឡាករ Gareth Bale
  • ជម្រើសទី៣ គឺកីឡាករ Ivan Perisic

Perisic បានខ្ចីជើងទៅលេងនៅ Bayern Munich កាលពីរដូវកាលមុន ក្នុងនោះគេចូលលេងឲ្យក្លិបយក្សអាល្លឺម៉ង់បាន៣៥ប្រកួត ស៊ុតបញ្ចូលទីបាន៨គ្រាប់ ខណៈបច្ចុប្បន្នរូបគេបានត្រឡប់ទៅ Inter Milan វិញហើយ។ យ៉ាងណាមិញ Perisic ធ្លាប់ជាគោលដៅចាស់របស់ Man UTD ដោយក្លិបជើងឯក Premier League ២០សម័យមួយនេះ តាមទិញរូបគេតាំងពីជំនាន់លោក Jose Mourinho នៅដឹកនាំម្ល៉េះ។

  កីឡាករ Ivan Perisic
  កីឡាករ Ivan Perisic

គួរឲ្យដឹងដែរថា គិតត្រឹមទីផ្សារដោះដូររដូវក្ដៅនេះ ក្រុម Man UTD ទើបទិញបានកីឡាករម្នាក់ប៉ុណ្ណោះ ពោលគឺខ្សែបម្រើ Donny van de Beek ដែលយកមកពី Ajax ក្នុងតម្លៃ ៤០លានផោន៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T