Paul Walker ស្លាប់ច្រើនឆ្នាំហើយ គ្រួសារមិត្តភក្តិនៅតែបង្ហោះសាររំលឹកថ្ងៃខួប អានហើយក្ដុកក្ដួល

//s9.kh1.co/5b/5b74f725c56968380a471b8a4c4457400e369bbb.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការស្លាប់របស់តារាសម្តែង Paul Walkers ប្រចាំ ខ្សែភាពយន្ត Fast and Furious បានកន្លងផុតទៅ៧ឆ្នាំហើយ ប៉ុន្តែមិត្តភក្តិនិង គ្រួសារនៅតែកាន់តែកាន់ទុក្ខជារៀងរាល់ឆ្នាំ ពិតជាគួរឲ្យស្រណោះខ្លាំងណាស់។

បរទេស៖ កាលពីឆ្នាំ២០១៣ តារាសម្តែង Paul Walker បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយការផ្ទុះរថយន្ត នៅភាគខាងត្បូង រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ធ្វើឲ្យអ្នកគាំទ្រ មិត្តភក្តិនិង គ្រួសាររន្ធត់ចិត្តឥតឧបមារជាមួយដំណឹងដ៏ក្រៀមក្រំមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាពេលវេលាកន្លងផុតទៅ៧ឆ្នាំរួចហើយក្តី ក៏​ប៉ុន្តែ ចំពោះគ្រួសារនិង មិត្តភក្តិនៃសព គឺវាដូចជាទើបតែកើតឡើងថ្មីៗយ៉ាងអញ្ចឹង ដោយពួកគេមិនអាចបំភ្លេចរឿងនេះបានឡើយ ដោយសារមនុស្សធ្លាប់ស្និទ្ធស្នាលនឹងគ្នា ដូច្នេះអនុស្សាវរីយ៍នៅតែដក់ជាប់ក្នុងខួរក្បាលជានិច្ច។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះ តារាសម្តែងនិង កូន​ស្រីរបស់តារាប្រុសរូបនេះ បានសម្តែងការបង្ហោះសាររំលឹកថ្ងៃខួប ទៅក្នុងបណ្តាញសង្គម ក្នុងថ្ងៃខួបកំណើត របស់តារាមួយដួងនេះ ដោយសេចក្តីក្រៀមក្រំ ដែលមានចេតនាបង្ហាញពីសេចក្តីស្រណោះ នឹករលឹក ដល់ Paul Walker ដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាផងដែរ។

តោះចង់ដឹងថាអ្នកណាខ្លះដែលនៅតែកាន់ទុក្ខ តារាសម្តែង Paul Walker ខ្លះ?

១.កូនស្រី Meadow walker

ខ្ញុំទើបតែដឹងថាពួកយើងជាកូនភ្លោះ រីករាយថ្ងៃកំណើត មនុស្សដែលល្អបំផុត

Meadow walker
Meadow walkers បង្ហោះក្នុង Instagram
Meadow walkers បង្ហោះក្នុង Instagram

២. មិត្តរួមការងារ Vin Diesel

ជានិច្ច......

Vin Diesel
Vin Diesel បង្ហោះក្នុង Instagram
Vin Diesel បង្ហោះក្នុង Instagram

៣. មិត្តរួមការងារ Tyrese

ជាធម្មតា.... ពួកយើងនឹកឯងរាល់ថ្ងៃ!!!!! រីករាយថ្ងៃកំណើត ស្តេច Walker

Tyrese
Tyrese  បង្ហោះក្នុង Instagram
Tyrese  បង្ហោះក្នុង Instagram

៤.​ មិត្តរួមការងារ Ludacris

រីករាយថ្ងៃកំណើត ប្អូនប្រុសរបស់ខ្ញុំ ឯងស្ថិតនៅក្នុងបេះដូងពួកយើងជារៀងរហូត

Ludacris
Ludacris បង្ហោះក្នុង Instagram
Ludacris បង្ហោះក្នុង Instagram

៥. មិត្តរួមការងារ Jordanabrewster

ខ្ញុំនឹកឯង

Jordanabrewster
Jordanabrewster បង្ហោះក្នុង Instagram
Jordanabrewster បង្ហោះក្នុង Instagram
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T