អង់គ្លេស៖ ក្រោយត្រូវធ្លាក់ចេញពី Premier League ទៅលេងនៅក្របខ័ណ្ឌ Championship វិញនៅរដូវកាលថ្មីនេះ ក្លិប Bournemouth ហាក់ដូចជាមានភាពមមាញញឹកខ្លាំងក្នុងការលក់កីឡាករជួរមុខមួយចំនួនចេញ។

កីឡាករ Nathan Ake

ស្របពេលជាមួយគ្នានេះមានកីឡាករតម្លៃខ្លួនថ្លៃ២រូបមកហើយដែលបានចាកចេញពីក្លិបមួយនេះ ពោលគឺខ្សែការពារ Nathan Ake ផ្លាស់ទៅលេងឲ្យក្លិប Manchester City និងកីឡាករ Callum Wilson ផ្លាស់ទៅចូលរួមជាមួយក្លិប Newcastle United ។ 

  កីឡាករ Callum Wilson

ក្រៅពីនេះ Bournemouth នៅមានគម្រោងបញ្ចេញតារាជួរមុខពីររូបទៀតគឺកីឡាករ Joshua King និង David Brooks ។ ហើយសម្រាប់តារាជម្រើសវែលស៍ Brooks កំពុងតែជាគោលដៅតាមទិញរបស់ក្លិបធំៗនៅ Premier League ជាពិសេសគឺក្លិបបិសាចក្រហម Manchester United

  កីឡាករ Joshua King
កីឡាករ David Brooks

ដោយឡែកសម្រាប់តម្លៃខ្លួនរបស់ Brooks ក្លិប Bournemouth ទាមទារដល់ទៅ​៥០លានផោនឯណោះ (ឬប្រមាណ៦៤លានដុល្លារ)។ ហើយក្រៅពី Man Utd ក្លិប Leicester City ក៏កំពុងតាមចរចាយ៉ាងស្អិតផងដែរដើម្បីយកខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះទៅរួមក្រុម៕ 

កីឡាករ David Brooks

ប្រភព​​​៖ sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ