ហេតុតែចូលចិត្តបទនេះពេក Seohyun មិនត្រឹមតែរាំតាម នៅឆ្លៀតធ្វើត្រាប់សម្លេង BLACKPINK ទៀត! (មានវីដេអូ)

//s9.kh1.co/6c/6cbdaae864832d7f9a31df77367ea7c2f108f006.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វីដេអូដែល Seohyun សមាជិកក្រុម Girls 'Generation បានបង្ហាញក្ដីស្រលាញ់របស់នាងចំពោះបទ How You Like That របស់ BLACKPINK កំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញអ៊ីនធើណែត។

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១២ ខែកញ្ញា តារាស្រីជើងចាស់ Seohyun ដែលគ្រប់គ្នាស្គាល់ថា ជាសមាជិកក្រុមចម្រៀង Girls 'Generation បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ JTBC ក្នុងកម្មវិធី Ask Us Anything ដើម្បីផ្សព្វផ្សាយ រឿងភាគថ្មីរបស់នាង មានចំណងជើងថា Private Life

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី Seohyun បានបង្ហើបថា មានបទចម្រៀងមួយបទ ដែលនាងពិតជាចូលចិត្តស្តាប់ណាស់ សព្វថ្ងៃនេះ។ ហើយមិនត្រឹមតែស្ដាប់ និងរាំតាមប៉ុណ្ណោះទេ ពេលទំនេរ នាងថែមទាំងធ្វើត្រាប់តាមសម្លេង អ្នកច្រៀងបទនោះផងដែរ។

ការបង្ហើបរបស់នាង ធ្វើឲ្យពិធីករក្នុងកម្មវិធីឆ្ងល់ថា តើបទចម្រៀងណាទៅ ដែលធ្វើឲ្យនាងពេញចិត្តដល់ថ្នាក់នេះ?

នោះគឺបទ How You Like That របស់ BLACKPINK!

Seohyun បានចែករំលែកថា នាងចូលចិត្តធ្វើត្រាប់តាម សម្លេងរបស់ Rosé ជាសមាជិកដែលនាងគិតថា មានសម្លេងប្លែកជាងគេ។ តារាស្រីរូបនេះ ក៏បានបន្ថែមដែរថា នាងក៏ចាប់អារម្មណ៍ សម្លេងរបស់សមាជិកផ្សេងផងដែរ។

បន្ទាប់មក Seohyun បានច្រៀងត្រាប់តាមសម្លេង សមាជិកក្រុម BLACKPINK ហើយថែមទាំង រាំ Cover បទនេះផងដែរ។ បន្ទាប់មកនាងបានរាំបទ Valenti របស់ BoA ជាមួយនឹងបង្ហាញទឹកមុខទាក់ទាញ ទៅតាមស្ទីលរបស់ម្ចាស់បទ។

គួររម្លឹកផងដែរថា វីដេអូច្រៀង និងរាំបទ How You Like That របស់ Seohyunតាមស្ទីលតាមរបស់ BLACKPINK កំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញអ៊ីនធើណែត៕

ចង់ដឹងថា តើ Seohyun មានភាពគួរឲ្យស្រលាញ់ប៉ុណ្ណា នៅពេលរាំបទនេះ?

តោះមកទស្សនារូបភាព និងវីដេអូខាងក្រោម ៖

Seohyun
Seohyun
Seohyun
Seohyun
Seohyun
Seohyun
BLACKPINK
BLACKPINK
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T