ក្រោយបានកាតក្រហមយប់មិញ Neymar ថាស្ដាយណាស់ អត់បានដាល់ឲ្យចូលកណ្ដាលមុខ Gonzalez

//s9.kh1.co/62/62f64805f9aea508af3bcb2b129b091c17e0fa7c.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Neymar ថាស្ដាយណាស់ អត់បានដាល់ឲ្យចូលកណ្ដាលមុខ Gonzalez

បារាំង៖ ក្លិប Paris Saint-Germain បានភ្លាត់ចាញ់ក្រុម Marseille ក្នុងទឹកដីរបស់ខ្លួន ១ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ។ យ៉ាងណាមិញ ក្នុងការប្រកួតនេះ ឃើញថា ក្រុមទាំងពីរមានប៉ះទង្គិចគ្នាច្រើន ជាពិសេសនៅចុងម៉ោង ជាក់ស្ដែងអាជ្ញាកណ្ដាល ចាយកាតក្រហមអស់ដល់ទៅ៥សន្លឹកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ec/ec1cada40e6d4698f8dfc6c3f7ecf5cc683406f8.png

ក្នុងនោះអ្នកដែលត្រូវពិន័យដេញចេញពីទីលាន ក៏មានវត្តមានម្ចាស់អាវលេខ១០ ក្រុម PSG កីឡាករ Neymar ផងដែរ ក្រោយរូបគេបានបង្កជម្លោះជាមួយនឹងខ្សែការពារក្រុម Marseille កីឡាករ Alvaro Gonzalez

https://s9.kh1.co/__image/w=650,h=347,q=100/a5/a5f4bb9b32e46801ee8c7830c2aa198792b86854.png

ជាមួយគ្នានេះ បើតាមកាសែត France Football News កីឡាករ Neymar បានបង្ហើបប្រាប់ថា មូលហេតុដែលគេមិនអាចទប់អារម្មណ៍ខ្លួនឯងបាន គឺដោយសារតែ​ កីឡាករ Gonzalez បានប្រើពាក្យមិនសមរម្យមកលើខ្លួន បែបរើសអើង ដោយនិយាយថា “បិទមាត់ទៅ ស្វាសំអុយ”។

https://s9.kh1.co/__image/w=650,h=360,q=100/72/72af039511e2c7887020177dcb8d6c1a6c18d24a.png

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Neymar ក៏បានបង្ហោះនៅលើកគណនី​ Twitter ថា ការទទួលបានកាតក្រហមមិនបានធ្វើឲ្យខ្លួនស្ដាយក្រោយនោះទេ តែអ្វីដែលគេសោកស្ដាយបំផុតនោះ គឺមិនបានដាល់ឲ្យចំមុខរបស់ Gonzalez ៕

វីដេអូនៃការតឹងសសៃកដាក់គ្នា រវាងក្រុមទាំងពីរ

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T